ក្លឹប Chelsea កំពុង​គិតគូរ ត្រៀម​នាំ​យក​កីឡាករ​ក្រៅ​ជម្រើស​របស់ Juventus មួយ​រូប

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​មាន​បំណង​ចង់​វ៉ៃ​ចេញ​កីឡាករ​ក្នុង​ក្រុម​មួយ​រូប ដែល​ក្លឹប​មិន​សូវ​ប្រើប្រាស់ ហើយ​គួបផ្សំ​នឹង​តម្លៃ​ពលកម្ម​របស់​គេ​ស៊ី​ថ្លៃ​ក្រាស់ក្រែល​ផង ដូច្នេះ​ជឿ​ថា ការ​ដក​ចេញ​ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។

067bb9a3bf181a3d9728ad9574132f8eY29udGVudHNlYXJjaGFwaSwxNjMyOTI4ODg4 2.60172511

Maxresdefault

នោះ​គឺ​ខ្សែ​បម្រើ Adrien Rabiot ដែល​បាន​មក​រួម​ជើង​នៅ Juventus ប៉ុន្មាន​ឆ្នាំ​មក​ហើយ តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក Massimiliano Allegri គេ​មិន​សូវ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​ជាប់លាប់​ឡើយ ជាក់ស្តែង​ដូច​រដូវ​កាល​នេះ ទើប​តែ​លេង​បាន​ជាង ៧០០ នាទី និង Assist ១ លើក ធៀប​នឹង​កីឡាករ​សកម្ម​មិន​ក្រោម ១ ពាន់​នាទី​នោះ​ទេ។

បើ​តាម​សារព័ត៌មាន Calciomercato ចុះ​ផ្សាយ​ថា ក្លឹប​តោ​ខៀវ Chelsea កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​បារាំង​ខាង​លើ ដោយ​ចង់​ចរចា​យក​គេ​មក Stamford Bridge នា​ពេល​ខាង​មុខ ពោល​គឺ​ក្រោយ​ពេល​ជ្រេ​ចេញ Saul Niguez ឲ្យ​ទៅ​ក្លឹប​អាណាព្យាបាល Atletico Madrid រួចរាល់។

01fmhay0rg5pkypj3s5w

គួរ​បញ្ជាក់​ថា សុពលភាព​កុងត្រា​របស់ Rabiot ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​តាម​តម្លៃ​ខ្លួន​របស់​គេ អាច​ថ្លៃ​ល្បាក់ ៣០ លាន​អឺរ៉ូ។ សម្រាប់​ Juventus ក្រៅ​ពី Rabiot ក៏​អាច​ជា​មាន Aaron Ramsey ម្នាក់​ទៀត​ផង​ដែរ ដែល​នឹង​អាច​ចាកចេញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក