អតីត​វីរបុរស​ប្រេស៊ីល Falcao ចុច​ឈ្មោះ​កីឡាករ​នៅ PL មួយ​រូប សក្តិសម​នឹង​ឈ្នះ Ballon d’Or

ពាន​រង្វាន់ Ballon d'Or នឹង​សម្រេច​រក​ឃើញ​អ្នក​ឈ្នះ នៅ​ឆ្នាំ ២០២១ ក្នុង​រយៈ​ពេល​តែ ១០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​មក​ទល់​ពេល​ចុង​ក្រោយ ក៏​មាន​ការ​យល់​ឃើញ​ពី​មតិ​ជា​ច្រើន​លើក​ឡើង​ជា​បន្តបន្ទាប់។

Fdf

យ៉ាង​ណា​ក្រឡេក​មក​អតីត​វីរបុរស​ប្រេស៊ីល លោក Falcao ​ឯ​ណោះ​វិញ ក៏​បាន​និយាយ​ដល់​ឈ្មោះ​កីឡាករ​នៅ ក្របខ័ណ្ឌ Premier League ដែល​ជឿ​ថា នឹង​អាច​ឈ្នះ​ពាន​ឯកត្តជន​ខាង​លើ ហើយ​នោះ​មិនមែន​ជា Jorginho ឬ N'Golo Kante នោះ​ឡើយ។

1351875005.0

ផ្ទុយ​ទៅ​វិញ គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​កូដ Mohamed Salah នៃ​ក្លឹប​ហង្ស​ក្រហម​ Liverpool។ Falcao និយាយ៖ "Mohamed Salah នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​បាន​ធ្វើ​ឲ្យ​បាល់ទាត់​អេហ្សីប​ត្រូវ​បាន​ពិភពលោក​ស្គាល់ គេ​មាន​ឱកាស​ឈ្នះ Ballon d'Or ឆ្នាំ​នេះ បន្ទាប់​ពី​គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ Liverpool"។

Mohamed Salah 7 680x408

លោក​បន្ត៖ "ហើយ​ដូច​គ្នា​ទៅ​នឹង​ជម្រើស​ជាតិ​អេហ្សីប គឺ​សក្តិសម​នឹង​ទទួល​បាន​ឱកាស​សម្រាប់​លេង World Cup 2022 ក្នុង​ប្រទេស​កាតា ព្រោះ​ពួក​គេ​មាន​កីឡាករ​ដ៏​អស្ចារ្យ​ជា​ច្រើន"។ គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ Ballon d'Or បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ពី​ស្ថាប័ន​នានា​រួចរាល់​ហើយ ដោយ​នៅ​ថ្ងៃ​ទី ២៦ ​វិច្ឆិកា​ខាង​មុខ France Football នឹង​រៀបចំ​ប្រកាស​ជា​ផ្លូវការ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក