អស់ពីក្រុមខ្លាំងព័រទុយហ្គាល់ ឥឡូវមកដល់អ៊ីតាលីមួយទៀតហើយ ក្រោយប្រកួតស្មើអៀរឡង់ខាងជើងយប់មិញ នាំឲ្យពួកគេចាញ់ពិន្ទុស្វីស ហើយខកខានការចាប់យកកៅអីឡើងទៅព្រឹត្តិការណ៍ World Cup 2022។ ពេលនេះក្រុមទាំងពីរកំពុងស្ថិតក្នុង ចំណោមក្រុមទាំង ប្រចាំតំបន់អឺរ៉ុប ដែលត្រូវបន្តតតាំងវគ្គ Play-off ជាសង្ឃឹមចុងក្រោយ។
មកទល់ព្រឹកថ្ងៃទី ១៦ វិច្ឆិកានេះ យើងរកឃើញក្រុមចំនួន ១១ ហើយបើរាប់ទាំងម្ចាស់ផ្ទះកាតា ដែលមានកៅអីទៅចូលរួមព្រឹត្តិការណ៍ World Cup 2022។ ក្នុងនោះមានដូចជា កាតា, អាល្លឺម៉ង់, ដាណឺម៉ាក, ប្រេស៊ីល, បារាំង, បែលហ្សិក, ក្រូអាត, អេស្ប៉ាញ, ស៊ែប៊ី, អង់គ្លេស និងស្វីស។
បញ្ជាក់ថា នេះនៅសល់ក្រុមជាច្រើនទៀត ដែលមិនទាន់រកឃើញឈ្មោះត្រូវឡើង តួយ៉ាងក្រុមនៅតំបន់អាស៊ី អាមេរិកកណ្តាល អាហ្រ្វិកជាដើម ក៏ដូចជាក្រុមដែលស្ថិតនៅវគ្គ Play-off។ ការប្រកួតខ្លះត្រូវតតាំងនៅខែមិនាឆ្នាំក្រោយឯណោះ មុនសម្រេចឈានដល់ការប្រកួតផ្លូវការនៅថ្ងៃទី ២១ វិច្ឆិកា ដល់ ១៨ ធ្នូ ឆ្នាំ ២០២២៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក