អ្នកចាត់ការក្រុម Harimau Malaya លោក Datuk Mohd Yusoff Mahadi មានទំនុកចិត្តថា ម៉ាឡេស៊ីនឹងអាចឆ្លងផុតទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020 ទោះបីជាពួកគេមានពេលប្រមូលផ្ដុំហ្វឹកហាត់រយៈពេល 3 ថ្ងៃប៉ុណ្ណោះ តាមកាលវិភាគដ៏មមាញឹកនៃការប្រកួត Malaysia Cup 2021ក៏ដោយ។
ក្រុមរបស់លោក Tan Cheng Hoe បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ 2018 មុនពេលក្លាយជាជើងឯករង បន្ទាប់ពីចាញ់វៀតណាមក្នុងលទ្ធផល 3-2 សរុបទាំងពីរជើង។ ម៉ាឡេស៊ីធ្លាប់ឡើងជាជើងឯកម្ដងគត់ក្នុងឆ្នាំ ២០១០ ពេលស្ថិតក្រោមការដឹកនាំរបស់ Datuk Rajagobal។
លោក Yusoff Mahadi បាននិយាយនៅក្នុងសារព័ត៌មាន Bernama ថា៖ "យើងមិនបានឈ្នះពានរង្វាន់ AFF Cup អស់រយៈពេលជាង 10 ឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនអាចនិយាយថាយើងចង់ក្លាយជាជើងឯកនោះទេ ពីព្រោះគោលដៅរបស់យើងគឺឈានទៅវគ្គផ្តាច់ព្រ័ត្រជាមុនសិន" ។
ដើម្បីឈានដល់គោលដៅឈានដល់វគ្គផ្តាច់ព្រ័ត្រ លោក Yusoff Mahadi ក៏បានបង្ហើបដែរថា កីឡាករមួយចំនួនដែលមានមូលដ្ឋាននៅបរទេសនឹងត្រូវហៅមកពង្រឹងក្រុម។ ក្នុងចំណោមកីឡាករទាំងនោះមានកីឡាករកូនកាត់ម៉ាឡេស៊ី-បែលហ្សិក ឈ្មោះ Dion Cools។
លោកបានពន្យល់ថា៖ "មន្រ្តីរបស់យើងកំពុងទាក់ទងជាមួយ Cools ហើយគាត់ពិតជាចាប់អារម្មណ៍ក្នុងការនៅជាមួយ Malayan Tigers ក្នុងពានរង្វាន់ AFF 2020" ។
Dion Cools មិនមានបញ្ហាក្នុងការហោះហើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីលេងជាមួយក្រុម Malayan Tigers ខណៈដែលលីគដាណឺម៉ាកត្រូវបានសម្រាករយៈពេល 2 ខែដោយសារថ្ងៃឈប់សម្រាករដូវរងា។ គាត់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមបន្ទាប់ពីថ្ងៃទី 13 ខែធ្នូឆ្នាំ 2021 ។
“យើងបានខកខាន Cools នៅក្នុងការប្រកួតដំបូងមួយចំនួនក្នុងប្រទេសសិង្ហបុរី ប៉ុន្តែយើងត្រូវតែអរគុណដល់ក្លឹបរបស់គាត់ ព្រោះជាធម្មតាក្លឹបមានការស្ទាក់ស្ទើរក្នុងការដោះលែងកីឡាកររបស់ពួកគេក្នុងអំឡុងពេលថ្ងៃឈប់សម្រាករដូវរងារ"។
Dion Cools bakal perkuat Skuad Harimau Malaya di Piala AFF Suzuki 2020 selepas tugasnya selesai bersama pasukan Midtjylland FC. Cools juga berkemungkinan dilepaskan lebih awal untuk sertai Skuad Kebangsaan. @ASTROARENA pic.twitter.com/2QBo4ghbqH
— Syakirah Zulkifly (@SykrhZlkfly) November 14, 2021
គ្រូបង្វឹកលោក Tan Cheng Hoe បាននិយាយថា៖ "Cools នឹងនៅជាមួយពួកយើងក្នុងការប្រកួតទី ៤ ហើយខ្ញុំអាចប្រាប់គាត់ថាគាត់សប្បាយចិត្ត និងទន្ទឹងរង់ចាំក្នុងការជួយប្រទេសរបស់គាត់" ។
ក្រៅពី Dion Cools កីឡាករមកពីបរទេសម្នាក់ទៀតដែលមានពាក្យចចាមអារ៉ាមថានឹងចូលរួមជាមួយក្រុម Malayan Tigers គឺ Wan Kuzain Wan Kamal ដែលកំពុងលេងជាមួយ Rio Grande Valley FC ក្នុង USL Championship League ដែលជាលីគទី២អាមេរិក៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក