បើ Barcelona មាន​លុយ​ធំ​ពេល​ណា Xavi សុំ​ឲ្យ​ចាយ​ត្រូវ​គោលដៅ ដោយ​ទៅ​យក​ម្នាក់​នេះ

អ្នកចាត់ការ​ថ្មី​លោក Xavi Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្នើ​ទៅ​ថ្នាក់​លើ​ក្លឹប​រួច​ជា​ស្រេច​ហើយ​ ថា​ប្រសិន​ណា​ស្ថានភាព​ហិរញ្ញវត្ថុ ងើប​មក​វិញ និង​ក្លឹប​មាន​លុយ​ធំ​អាច​ចំណាយ​ពេល​ខាង​មុខ នោះ​លោក​ចង់​ឲ្យ​សម្លឹង​មើល​កីឡាករ​នៅ​លីគ​កំពូល Premier League។

J

1351875005.0

នោះ​គឺ​ស្លាប​ប្រយុទ្ធ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ Mohamed Salah ដែល​គេ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​តាម​លឺ​អាច​មាន​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ បើ​ទោះ​បី​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី។

Salah ជា​ចំណែក​សំខាន់​របស់​លោក Jurgen Klopp នៅ​រយៈ​ពេល​ចុង​ក្រោយ និង​កំពុង​លេចធ្លោ​ខ្លាំង​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​ទេពកោសល្យ។ ១៥ ប្រកួត​សរុប​ នៅ​រដូវ​កាល​ថ្មី បុរស​សញ្ជាតិ​អេហ្សីប​រក​បាន ១៥ គ្រាប់​និង Assist ៦ លើក​ឯ​ណោះ។

محمد صلاح ليفربول 730x438

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា Xavi មិន​ចង់​ឃើញ Barcelona ចាយ​លុយ​ខុស​នោះ​ទេ ដោយ​ចង់​ឲ្យ​ក្លឹប​ចាត់ចែង ​យក​សារ​នេះ​ឲ្យ​ត្រូវ ហើយ​ជឿ​ថា​ Salah ជា​គោលដៅ​ដ៏​ត្រឹមត្រូវ និង​អាច​មក​ជំនួស​តំណែង​របស់ Lionel Messi ពិតៗ។ តាម​ដឹង​ ខ្ទង់​ចំណាយ Barca អាច​ត្រៀម​គ្រប់គ្រាន់​លើ​ការ​យក​ Salah ទំនង​ជា​ចូល​ដល់​រដូវ​ក្តៅ ឆ្នាំ​ក្រោយ ២០២២ ឬ​ដើម​រដូវ​រងា​ឆ្នាំ ២០២៣៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក