អស់​ជំនឿ​លើ Solskjaer ស្រាប់​តែ Ronaldo ទទូច​ទៅ​ថ្នាក់​លើ ឲ្យ​យក​គ្រូ​ថ្មី​ម្នាក់​មក​ជំនួស

តារា​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ថា Ole Gunnar Solskjaer នឹង​អាច​ដឹកនាំ​ឲ្យ​ Man Utd ទទួល​បាន​ជោគជ័យ​នោះ​ទេ ដូច្នេះ​ហើយ​កុំ​ឲ្យ​ខាត​ពេល លោក​បាន​សុំ​ឲ្យ​ក្លឹប​ លៃលក​ទៅ​ចរចា​យក​គ្រូ​ចាស់​ខ្លួន កាល​នៅ R.Madrid មក​ដឹកនាំ​ជំនួស​វិញ។

Man Utd News Solskjaer Ronaldo Everton 1499939

នោះ​គឺ លោក Zinedine Zidane ​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទំនេរ​ជើង គ្មាន​ក្លឹប​ឈរ​ឈ្មោះ​ ចាប់​តាំង​ការ​ចាកចេញ​ពី​ក្លឹប R.Madrid នា​បញ្ចប់​រដូវ​កាល​មុន។ គោលដៅ​ធំ​របស់​ Zidane អាច​ជា​នៅ​ជម្រើស​ជាតិ​បារាំង​ឯ​ណោះ តែ​ថា​មិន​ត្រូវ ប្រសិន​លោក​ស្រលាញ់ Ronaldo ផង ដូច្នេះ​ការ​មក​ដឹកនាំ​ក្លឹប​អង់គ្លេស ក៏​អាច​នឹង​ក្លាយ​ជាច​ការ​ពិត។

Zidane Levante

បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​ចុះ​ផ្សាយ​ថា Ronaldo សុំ​ទាមទារ​ឲ្យ Man Utd ធ្វើ​ការ​សម្រេច​ឲ្យ​បាន​ត្រឹម​ដើម​ឆ្នាំ​ក្រោយ ២០២២ ដោយ​ទុក​ពេល​ឲ្យ Ole ដឹកនាំ​តែ​ប៉ុន្មាន​ប្រកួត​ទៀត​ប៉ុណ្ណោះ​នៅ​ពេល​ខាង​មុខ ដូច​ជា​ការ​ប៉ះ Watford, Villarreal និង Chelsea រួច​បើ​នៅ​តែ​បរាជ័យ ឬ​ទទួល​បាន​លទ្ធផល​មិន​ល្អ​ទៀត ក៏​ដល់​ពេល​ល្មម​នឹង​ដក​តំណែង​គ្រូ​សញ្ជាតិ​ន័រវេស​ចេញ​ហើយ។

Zidane 1

គួរ​បញ្ជាក់​ថា Zidane ធ្លាប់​ដឹកនាំ​ Ronaldo លើក​ពាន UCL ៣ លើក​ជាប់ៗ​គ្នា ហើយ​ La Liga ឈ្នះ​បាន ១ លើក និង​ពាន​រង្វាន់​តូចៗ​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត៕ ប្រភព៖ បរទេស | ព្រែ​សម្រួល៖ ក្នុង​ស្រុក