Chelsea ហៅ​កូន​ក្រុម R.Madrid ម្នាក់​មក​អង់គ្លេស ដោយ​ត្រៀម​ទាំង​ថែម​ថ្លៃ​ពលកម្ម​ឲ្យ

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ដ៏​សំខាន់​មួយ​នៅ Real Madrid ដែល​សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ នោះ​គឺ​កីឡាករ​ប្រេស៊ីល Eder Militao។

Sipa_33631250

Militao រាប់​បាន​ជា​ចំណែក​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ដោយ​បង្ហាញ​ខ្លួន ១៦ ប្រកួត ឈរ​ជើង​សុទ្ធ ១ ៤៣៧ នាទី។ តាម​របាយការណ៍​ពី El Nacional ចុះ​ផ្សាយ​ថា ក្រុម​តោ​ខៀវ ត្រៀម​យក​ Militao ក៏​ដោយសារ​ទុក​ជំនួស​ជើង​ Andreas Christensen និង Antonio Rudiger ដែល ​អាច​នឹង​ចាកចេញ​នៅ​ពេល​ខាង​មុខ ក្រោយ​ផុត​កុងត្រា រី​ឯ Thiago Silva វ័យ​ក៏​កាន់​តែ​ចំណាស់​ថែម​ទៀត។

Ice_screenshot_20211115 114118

ក្លឹប​តោ​ខៀវ Chelsea ចង់​ដាក់​តម្លៃ​ខ្លួន Militao ៣៤ លាន​ផោន តែ​មិន​ទាន់​ដឹង​ក្លឹប R.Madrid ព្រម​ឬ​អត់​នោះ​ឡើយ។ ប៉ុន្តែ​ការ​មក​ដល់​របស់​កីឡាករ​វ័យ ២៣ ឆ្នាំ ខាង​ក្លឹប​អង់គ្លេស​នឹង​ធានា​បន្ថែម​ថ្លៃ​ពលកម្ម ឲ្យ​ខ្ពស់​ជាង​ក្លឹប​ម្ចាស់ដី Bernabeu ផ្តល់​ឲ្យ។

Ice_screenshot_20211115 114121

គួរ​បញ្ជាក់​ថា Militao បាន​ផ្ទេរ​ចេញ​ពី​ក្លឹប FC Porto មក​ចូលរួម​នៅ​ក្លឹប R.Madrid នា​រដូវ​ក្តៅ ឆ្នាំ ២០១៩ ជាមួយ​តម្លៃ​ផ្ទេរ ៤២ លាន​ផោន។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ៥៧ ប្រកួត គេ​រក​បាន ២ គ្រាប់​និង Assist ១ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក