នៅទីផ្សារដោះដូររដូវរងាខាងមុខ ឬកំឡុងដើមខែមករា ឆ្នាំ ២០២២ ក្លឹបតោខៀវ Chelsea ដែលដឹកនាំដោយអ្នកចាត់ការលោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យក្មេងរបស់ក្លឹប Bayer Leverkusen ជាខ្លាំង។
Wirtz គេបង្ហាញខ្លួនសរុបឲ្យ Leverkusen ៦១ ប្រកួត រកបាន ១៦ គ្រាប់និង Assist ១៥ លើក។ បើរាប់តែស្ថិតិរដូវកាលនេះ ១៤ ប្រកួត រកបាន ៧ គ្រាប់និង Assist ៧ លើក ដោយគេកំពុងត្រូវបានគ្រប់គ្នា ប្រដូចទៅនឹងវីរបុរសឆ្នើមលោក Andres Iniesta ក្នុងនាមជាខ្សែបម្រើលំដាប់ពិភពលោកមួយ។
Wirtz សេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ដូច្នេះមិនមែនជារឿងងាយទេ ដែលថា Leverkusen ព្រមលក់គេចេញឬអត់? ក្រៅពីក្លឹបតោខៀវ Chelsea ក៏មានក្លឹបមួយចំនួនផ្សេងទៀតដែរនៅអឺរ៉ុប តួយ៉ាងដូចជា Bayern Munich ដូច្នេះឱកាសនៃការប្រជែងរបស់តោខៀវ ក៏កាន់តែស្តួចស្តើងផងដែរ ប្រសិន Wirtz គេចាប់អារម្មណ៍ក្លឹបរួមលីគ ច្រើនជាងក្លឹបនៅក្រៅតំបន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក