ឃើញ​មិន​សូវ​បាន​លេង Xavi ​ប្រាប់​ឲ្យ Barca ចូល​ទៅ​សាក​ចរចា​កូន​ហង្ស Liverpool មួយ​រូប

អ្នកចាត់ការ​លោក Xavi Hernandez ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​គុណភាព​របស់​ខ្សែ​បម្រើ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool បន្ទាប់​ពី​ឃើញ អ្នកចាត់ការ​លោក Jurgen Klopp មិន​សូវ​ប្រើប្រាស់ នៅ​រដូវ​កាល ២០២១/២២។

C1_4138363

នោះ​គឺ​កីឡាករ​អេស្ប៉ាញ Thiago Alcantara ដែល​រដូវ​កាល ២០២១/២២ គេ​ទើប​តែ​បង្ហាញ​ខ្លួន ៧ ប្រកួត Assist ១ លើក ដោយ​ចំនួន​នាទី​ឈរ​ជើង​សុទ្ធ មិន​ដល់ ៣០០ នាទី​ផង។ គួប​ផ្សំ​នឹង​បញ្ហា​របួស​ញាំញី​ផង កាន់​តែ​នាំ​ឲ្យ​អនាគត​របស់ Thiago មាន​មន្ទិល​សង្ស័យ​កើត​ឡើង​នៅ​រយៈ​ពេល​ចុង​ក្រោយ។

Skysports Thiago Liverpool_5523279

បើ​តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ​ថា អ្នកចាត់ការ​ថ្មី Xavi បាន​ណែនាំ​ទៅ​ថ្នាក់​លើ Barcelona ឲ្យ​ចាត់ចែង​ការ​នាំ​យក Thiago មក​កាន់​ទឹកដី Camp Nou នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ។ គេ​អាច​នឹង​ក្លាយ​ជា​ចំណូល​ថ្មី​ទី​ពីរ បន្ទាប់​ពី​ការ​ទើប​តែ​យក​បាន​ខ្សែ​ការពារ​ Dani Alves ត្រលប់​មក​ក្លឹប​ជា​ថ្មី។

1636805692_010124_1636806137_noticia_normal_recorte1

គួរ​បញ្ជាក់​ថា Thiago ក៏​ធ្លាប់​ជា​អតីត​កីឡាករ​នៅ​អ្នក​មាន​បុណ្យ​ផង​ដែរ ដោយ​លេង​តាំង​ពី​នៅ​ឈុត​ថ្នាល ឡើង​មក​ដល់​ឈុត​ធំ រហូត​ដល់​ឆ្នាំ ២០១៣ ទើប​ផ្ទេរ​ទៅ Bayern Munich។ គេ​សព្វថ្ងៃ​ជាប់​កុងត្រា​នៅ Anfield ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ហើយ​អាច​មាន​តម្លៃ​ផ្ទេរ​ល្បាក់ ២៥ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក