ខាត​ជិត ១ ទ្វេ​ជា ៧ ហ៊ាន​អត់? បើ​ព្រម Liverpool នឹង​ចុះ​ហត្ថលេខា​យក​ម្នាក់​នេះ​ ចេញ​ពី Barcelona

ក្លឹប​ហង្ស​ក្រហម Liverpool ហាក់​កំពុង​សកម្ម​ខ្លាំង​ក្នុង​ការ​ស្វែងរក​អ្នក​ថ្មី មក​ត្រៀម​ជំនួស Mohamed Salah ព្រោះ​ក្លឹប​ជឿ​ថា អនាគត​របស់​កីឡាករ​អេហ្សីប​ទៅ​ពេល​ខាង​មុខ គឺ​មិន​ប្រាកដប្រជា​ឡើយ។ ណា​មួយ​គួប​ផ្សំ​តំបន់​ប្រយុទ្ធ ស្ទើរ​កីឡាករ​ផង ដូច្នេះ​ការ​នាំ​ចំណូល​ថ្មី​មក​បន្ថែម​ក៏​មិន​ជា​រឿង​ខុស​ដែរ។

Tt2

Gg

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​សម្លឹង​ឃើញ Ousmane Dembele របស់​ក្លឹប Barcelona ដែល​កីឡាករ​បារាំង​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ យ៉ាង​ណា​ហង្ស​ចង់​នាំ​យក​គេ​មក​ Anfield ត្រឹម​ខែ​មករា ពោល​គឺ​មុន ៦ ខែ​នៃ​ការ​ផុត​កុងត្រា​ ហើយ​ហ៊ាន​ឲ្យ​ដល់​ទៅ ២០ លាន​អឺរ៉ូ​ឯ​ណោះ។

73e4d799 Gettyimages 1236304766 Cropped 768x512

នេះ​ជា​ទំហំ​ខាត​បង់​ជិត​ ១ ទ្វេ​ជា ៧ ដែល​ដើម​ឡើយ អ្នក​មាន​បុណ្យ​បាន​ទម្លាក់​លុយ ១៣៥ លាន​អឺរ៉ូ យក Dembele ចេញ​ពី Dortmund កាល​ពី​ឆ្នាំ ២០១៧។ កីឡាករ​វ័យ ២៤ ឆ្នាំ​មិន​សូវ​បាន​បង្កើត​ផ្លែផ្កា​ជោគជ័យ​អ្វី​ឡើយ​ឲ្យ​អ្នក​មាន​បុណ្យ ដោយ​សរុប ១១៩ ប្រកួត​នៃ​ការ​បង្ហាញ​ខ្លួន រក​បាន​តែ ៣០ គ្រាប់​និង Assist ២១ លើក​ប៉ុណ្ណោះ។ អ៊ីចឹង​ចាំ​អុត​មើល តើ Barcelona ព្រម​កើប​លុយ ២០ លាន​ចូល​ក្លឹប​ឬ​យ៉ាង​ណា?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក