ខឹង​ម្នាក់​នេះ​ទប់​ចិត្ត​លែង​បាន​ហើយ Ancelotti ប្រាប់​ឲ្យ​ក្លឹប ប្រញាប់​លក់​ចេញ​ទៅ

អ្នកចាត់ការ​ក្លឹប Real Madrid លោក Carlo Ancelotti បាន​អស់​ការ​អត់ធ្មត់​ជាមួយ​កីឡាករ​លេង​តំណែង​ប្រយុទ្ធ ដោយ​ចង់​ឲ្យ​ប្រធាន​ក្លឹប​ចាត់ចែង​ដក​គេ​ចេញ ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ទន្ទឹម​ដែល​ទីផ្សារ​ដោះដូរ​នៅ​សល់​រយៈ​ពេល​ជិត ២ ខែ​ទៀត​ ទើប​ចូល​មក​ដល់។

Medium_2021 11 05 2ddfd4b16b

Real Betis V Real Madrid CF   La Liga Santander

​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ស្លាប Gareth Bale ដែល​រដូវ​កាល​នេះ គេ​បន្ត​ជួប​បញ្ហា​របួស​ជង្គង់ ហើយ​លេង​មិន​សូវ​បាន​លេង​ជាប់លាប់​ទេ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី។ យ៉ាង​ណា​កន្លង​ទៅ គ្រូ​ធំ​ក្លឹប Real Madrid បាន​ណែនាំ​ឲ្យ Bale កុំ​ទាន់​អាល​ទៅ​លេង​នៅ​ជម្រើស​ជាតិ ព្រោះ​ស្ថានភាព​របួស​គេ​មិន​ទាន់​ជា​សះស្បើយ ១០០ ភាគរយ នោះ​ទេ តែ​កីឡាករ​នៅ​តែ​ប្រឆាំង​ហើយ​បន្ត​ទៅ​ជួយ​ជម្រើស​ជាតិ ទើប​ធ្វើ​ឲ្យ​ Ancelotti មាន​ការ​ខឹង​សម្បា​ខ្លាំង និង​លែង​មាន​ការ​អត់ធ្មត់​ត​ទៅ​ទៀត។

ប្រភព​ពី​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា Ancelotti បាន​ទទូច​ឲ្យ​ប្រធាន​ក្លឹប​លោក Florentino Perez ព្រមព្រៀង​លើ​ការ​លក់​ចេញ Bale នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ឬ​បញ្ចេញ​គេ នៅ​ការ​ព្រមព្រៀង​បញ្ចប់​កុងត្រា​មុន​កាល​កំណត់ ពោល​គឺ​មិន​ចង់​ទុក​គេ​ដល់​បញ្ចប់​រដូវ​កាល នា​ចុង​ខែ​មិថុនា នោះ​ឡើយ។

0_IMG_0678

គួរ​បញ្ជាក់​ថា លោក Antonio Conte របស់​ក្លឹប Tottenham Hotspur ​ឯ​ណោះ ក៏​ដូច​ជា​ចាប់​អារម្មណ៍​មក​លើ​ខ្សែ​ប្រយុទ្ធ​វ័យ ៣២ ឆ្នាំ​រូប​នេះ​ផង​ដែរ តែ​មិន​ច្បាស់​ថា​ប្រធាន​ក្លឹប លោក Daniel Levy អនុញ្ញាត​ឬ​អត់​ឡើយ។ ទៅ​មើល​ស្ថិតិ​ឈរ​ជើង​ជា​រួម​ជាង ៨ ឆ្នាំ​មក​នេះ របស់ Bale នៅ Madrid គឺ ២៥៤ ប្រកួត រក​បាន ១០៦ គ្រាប់​និង Assist ៦៨ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក