អត់​រាប់​ម្ចាស់​ផ្ទះ​កាតា តើ​កៅអី​នៅ World Cup 2022 មាន​ជម្រើស​ជាតិ​ប៉ុន្មាន​ដែល​កក់​រួចរាល់?

ការ​ប្រកួត FIFA World Cup 2022 ​ដែល​មាន​ប្រទេស​កាតា​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​កំឡុង​ចុង​ឆ្នាំ​ក្រោយ ហើយ​មក​ទល់​ពេល​នេះ យើង​ក៏​ចាប់ផ្តើម​រក​ឃើញ​ក្រុម​ដែល​មាន​កៅអី​ជា​បណ្តើរៗ​ហើយ បើ​ទោះ​បី​ជា​ប្រកួត​វគ្គ​ជម្រុះ​បឋម​មិន​ទាន់​ចូល​មក​ដល់​ទី​បញ្ចប់។

1024x538_855149

បើ​មិន​រាប់​ក្រុម​ជា​ម្ចាស់ផ្ទះ​កាតា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៣ ​វិច្ឆិកា ឆ្នាំ ២០២១ គឺ​យើង​រក​ឃើញ​ជម្រើស​ជាតិ ៣ ហើយ ដោយ​រួម​មាន ២ នៅ​តំបន់​អឺរ៉ុប និង ១ នៅ​តំបន់​អាមេរិក​ខាង​ត្បូង។ នោះ​គឺ អាល្លឺម៉ង់ ដាណឺម៉ាក និង​ប្រេស៊ីល។

Yyt

3252732 66571908 2560 1440

គេ​ជឿ​ថា​មុន​បិទ International Break នា​ឆ្នាំ ២០២១ ក៏​នឹង​រក​បាន​ក្រុម​មួយ​ចំនួន​បន្ថែម​ទៀត ដោយ​ស៊ីសង​លើ​លទ្ធផល​ប្រកួត​របស់​ពួក​គេ​ មុន​កីឡាករ​ត្រូវ​វិល​ត្រលប់​ទៅ​លេង​នៅ​លីគ​សារ​ជា​ថ្មី​នៅ​ចុង​សប្តាហ៍​ក្រោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក