អត់​មាន Ronaldo ទេ តែ Matic ថា​កីឡាករ ២ រូប​នេះ ពូកែ​ញាក់​បំផុត​នៅ Man Utd

Nemanja Matic កីឡាករ​លេង​តំណែង​បម្រើ​ឲ្យ​ក្លឹប​បិសាច​ក្រហម Man Utd បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ឈ្មោះ​មិត្ត​រួម​ក្រុម ដែល​ខ្លួន​យល់​ឃើញ​ថា បណ្តើរ​បាល់​និង​ញាក់​បាល់​ល្អ​បំផុត​ប្រចាំ​ក្រុម តែ​ពុំ​មាន​ឈ្មោះ Cristiano Ronaldo នោះ​ទេ។

0_GettyImages 1339654667

អាច​ថា​មក​ពី CR7 រាង​ចូល​វ័យ​ចំណាស់ លោក​មិន​សូវ​ផ្តោត​លើ​ការ​ញាក់​បាល់​ដូច​កាល​នៅ​អាយុ​ស្រករ​ ២០ ហើយ Matic ក៏​បាន​ចុច​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ ២ រូប​ផ្សេង​ទៀត នោះ​គឺ Mason Greenwood និង Marcus Rashford។

ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ កីឡាករ​សញ្ជាតិ​ស៊ែប៊ី​ប្រាប់​ថា៖ "អ្នក​បណ្តើរ​បាល់​ល្អ​បំផុត គឺ​ប្រាកដ​ជា​មិនមែន​ខ្ញុំ​ហើយ ដោយ​ខ្ញុំ​មិនមែន​ជា​កីឡាករ​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​រឿង​ទាំង​អស់​ហ្នឹង​ទេ តំណែង​របស់​ខ្ញុំ មិន​ទាមទារ​ឲ្យ​បណ្តើរ​បាល់​ច្រើន​ពេក​ទេ ដូច្នេះ​ខ្ញុំ​សុំ​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​របស់​យើង​វិញ នោះ​គឺ Mason Greenwood និង Marcus Rashford ពិត​មែន​ហើយ​គឺ​ពួក​គេ​ទាំង​ពីរ​នេះ​ឯង"។

Maxresdefault

Hghg

រំឭក​ថា ខ្សែ​បម្រើ​វ័យ ៣៣ ឆ្នាំ​ខាង​លើ នឹង​ត្រូវ​ផុត​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ គេ​បាន​ផ្ទេរ​មក​ចូលរួម​នៅ United រយៈ​ពេល​ជាង ៤ ឆ្នាំ​ហើយ ជាមួយ​ស្ថិតិ​បង្ហាញ​ខ្លួន​សរុប ១៦៨ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៩ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក