(វីដេអូ) អត់​ចង់​ជឿ! Mbappe ប្រើ​ក្បាច់​នាគ​វាត់​កន្ទុយ អត់​សម្លឹង​មើល​បាល់ ស៊ុត​ចូល​ទី​ស្រួលៗ

ក្រុម​មាន់​គក​បារាំង នឹង​ត្រូវ​ស្វាគមន៍​ក្រុម​កាហ្សាក់ស្ថាន​សម្រាប់​ការ​ប្រកួត​ជុំ​ទី ៩ វគ្គ​ជម្រុះ​បឋម​ក្នុង​ពូល FIFA World Cup 2022 នៅ​យប់​នេះ ហើយ​យើង​ក៏​បាន​ឃើញ​ពី​សមាសភាព​កីឡាករ​មួយ​ចំនួន ដែល​អាច​នឹង​ចូលរួម​ផង​ដែរ។

តំបន់​ប្រយុទ្ធ​ខាង​លើ គេ​ជឿ​ថា Karim Benzema និង Kylian Mbappe គឺ​នឹង​បន្ត​មាន​វត្តមាន​ដដែល ព្រោះ​នេះ​ជា​ប្រកួត​សំខាន់ ដោយ​ប្រសិន​ណា​ក្រុម​លោក Didier Deschamps ទទួល​បាន​ជ័យជម្នះ​ ៣ ពិន្ទុ​ពេញ នោះ​ពួក​គេ​នឹង​អាច​ធានា​ពី​ការ​ឡើង​ទៅ​កាន់​ការ​ប្រកួត​ផ្លូវការ​បាន​ហើយ។

World Cup   UEFA Qualifiers   France  Training

Mbappe Futuro Fecha

បង្វែរ​មក​មើល​ការ​ហ្វឹកហាត់​ ជា​ការ​ជួបជុំ​នៃ​កីឡាករ​បារាំង​ឯ​ណេះ​វិញ យើង​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សមត្ថភាព​កីឡាករ​វ័យ​ក្មេង​នៃ​ក្លឹប PSG នោះ​គឺ Mbappe ដែល​គេ​បាន​បញ្ចប់​ទី​ក្បាច់​នាគ​វាត់​កន្ទុយ​យ៉ាង​ស្អាត។

ជា​ទេពកោសល្យ​មិន​គួរ​ឲ្យ​ជឿ ក្រោយ​ពេល​មាន​ការ​លើក​បាល់​ចេញ​ពី​ផ្នែក​ស្លាប​ខាង​ស្តាំ ចូល​មក​ក្នុង​ប្រអប់ ហើយ​កីឡាករ​វ័យ ២២ ឆ្នាំ បាន​បោះ​ជំហាន​យឺតៗ បង្វិល​ខ្លួន​ស៊ុត​បាល់ ផុត​ដៃ​អ្នកចាំទី ដោយ​មិន​ចាំ​បាច់​សម្លឹង​មើល​បាល់ ឬ​មើល​ទី​នោះ​ទេ (គេ​និយម​ហៅ​ថា No Look)៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/LorbUZoz4z8

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក