រៀបចំ​ច្បាប់​ថ្មី​ភ្លាម កីឡាករ​ Barca ម្នាក់​ ត្រូវ Xavi រង​ពិន័យ​ភ្លែត ក្រោយ​ល្មើស​រឿង​មួយ​នេះ

ក្រោម​ចំណាត់ការ​របស់​លោក Xavi Hernandez លោក​បាន​រៀបចំ​ច្បាប់​ទម្លាប់​ថ្មី​ជា​ច្រើន ដើម្បី​ធានា​ចង់​ឲ្យ​កីឡាករ​ក្នុង​ក្រុម មាន​ការ​ពង្រឹង​ល្អ​ប្រសើរ​ជាង​មុន ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​កីឡាករ​ Barcelona ម្នាក់ រង​ការ​ពិន័យ​បាត់។

Https___everythingbarca.com_wp Content_uploads_getty Images_2018_08_1322850039 850x560

16364585450020

នោះ​គឺ Ousmane Dembele ដែល​គេ​បាន​បង្ហាញ​ខ្លួន​នៅ​ទីលាន​ហ្វឹកហាត់​ហួស​ម៉ោង​កំណត់​របស់​គ្រូ​សញ្ជាតិ​អេស្ប៉ាញ។ Xavi ដាក់​ច្បាប់​មក​ថា រាល់​កីឡាករ​ទាំង​អស់​ត្រូវ​មក​ដល់​ក្លឹប មុន​ការ​ហ្វឹកហាត់ ១ ម៉ោង​កន្លះ ដល់​តែ​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ Dembele បាន​មក​ក្រោយ​នោះ ៣ នាទី រួច​ក៏​សម្រេច​ត្រូវ​ទទួល​ការ​ពិន័យ។

មិន​ច្បាស់​ថា​ទំហំ​ពិន័យ​នោះ ប៉ុណ្ណា​ឡើយ តែ​តាម​ដឹង​ ប្រសិន​កីឡាករ​ឈ្មោះ​ដដែល​នៅ​បន្ត​ខុស​ទៀត នោះ​ទំហំ​នៃ​ការ​ផាក​ពិន័យ​នឹង​គុណ​បន្ត​រហូត។ ធ្លាប់​មាន​កីឡាករ​ខ្លះ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ជំនាន់​គ្រូ​ចាស់​ដូច​លោក Pep Guardiola ឬ Luis Enrique នៅ​ដឹកនាំ មួយ​អាទិត្យ​គ្រាន់​តែ​លុយ​ពិន័យ ចាយ​អស់​ជាង ១ មុឺន​ដុល្លារ​ក៏​មាន។

73e4d799 Gettyimages 1236304766 Cropped 768x512

គួរ​រំឭក​ដែរ​ថា Dembele នៅ​រដូវ​កាល​ថ្មី ២០២១/២២ ទើប​តែ​បាន​ឈរ​ជើង​លើ​ទីលាន​សុទ្ធ ២៥ នាទី​ប៉ុណ្ណោះ ក្រោយ​ជួប​បញ្ហា​របួស​ញឹកញាប់។ ស្ថានភាព​របស់​បុរស​វ័យ ២៤ ឆ្នាំ ពាក់ព័ន្ធ​នឹង​អនាគត​ថា​អាច​បន្ត​ឈរ​ជើង​លើស​កុងត្រា ឆ្នាំ ២០២២ ឬ​អត់​ក៏​មិន​ទាន់​ច្បាស់​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក