លោក Steven Gerrard បានប្រកាសក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Aston Villa លើសុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៤។ ចំពោះការចាត់តាំងសារនេះ ធ្វើឡើងបន្ទាប់ពីគ្រូចាស់លោក Dean Smith ដឹកនាំមិនសូវបានល្អ ទាញឲ្យក្រុមសឹងតែធ្លាក់ទៅដល់តំបន់ក្រហមក្នុងតារាង Premier League។
ដ្បិតបើការប្រកួត ក្រោមទឹកដៃគ្រូថ្មីមិនទាន់បង្ហាញចេញមក តែ Supercomputer ក៏បានធ្វើការព្យាករណ៍ទុកជាមុនហើយអំពីលទ្ធផលដែលអាចកើតឡើងនៅបញ្ចប់រដូវកាល នោះគឺ Aston Villa នឹងឈរនៅលេខរៀងទី ១៥ ពោលនឹងមិនធ្លាក់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេសឡើយ។
បញ្ជាក់ថា ក្នុងតារាង PL សព្វថ្ងៃ គិតត្រឹមជុំទី ១១ Villa ឈ្នះ ៣ ស្មើ ១ ចាញ់ ៧ មាន ១០ ពិន្ទុ នាំមុខក្រុមស្ថិតនៅតំបន់ត្រូវកាត់ឈ្មោះតែ ២ ពិន្ទុប៉ុណ្ណោះ។ ៣ ប្រកួតដែលឈ្នះនោះ មានដូចជាជ័យជម្នះទៅលើ Newcastle, Aston Villa និង Man Utd។ ចុះសម្រាប់ការយល់ឃើញរបស់គ្នាយើងវិញ គិតថា Villa នឹងបញ្ចប់រដូវកាលនេះ ឈរនៅលេខរៀងទីប៉ុន្មានដែរ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក