ស្តាប់​ហើយ​គួរ​ឲ្យ​គោរព! Ronaldo ប្រាប់​មូលហេតុ​ដែល Maradona ពាក់​នាឡិកា​នៅ​ដៃ​ទាំង​ពីរ

អតីត​វីរបុរស​ប្រេស៊ីល​ Ronaldo Nazario បាន​ពន្យល់​ពី​មូលហេតុ​ដែល អតីត​កីឡាករ​ជើង​ចាស់​លោក Diego Maradona មាន​ទម្លាប់​ទៅ​ណា​មក​ណា ឃើញ​ពាក់​នាឡិកា​នៅ​ដៃ​ទាំង​សង​ខាង។

Ice_screenshot_20211112 114708

ជា​ការ​ពិត​ដ្បិត​បើ​អ្នក​ទាំង​ពីរ ជា​កីឡាករ​សញ្ជាតិ​ពីរ​ផ្សេង​គ្នា ដែល​រាប់​បាន​ជា​គូ​ប្រជែង​លើ​ទីលាន តែ Ronaldo រមែង​មាន​ការ​គោរព ឲ្យ​តម្លៃ​ខ្ពស់​សម្រាប់ Maradona ជានិច្ច ទើប​នាំ​ឲ្យ​ទំនាក់ទំនង​ពួក​គេ ក៏​បាន​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​រៀង​មក។

ពន្យល់​កាល​ពី​ពេល​កន្លង​ទៅ មូលហេតុ​ដែល Maradona ពាក់​នាឡិកា​នៅ​ដៃ​ទាំង​សង​ខាង​ Ronaldo ថា នោះ​ក៏​ដោយសារ​តែ នាឡិកា​ទាំង​ពីរ ជា​របស់​កូន​ស្រី​បង្កើត​ជូន​មក​លោក ដូច្នេះ​លោក​មិន​ចង់​ទុក​ទេ ពោល​គឺ​ពាក់​ទាំង​ពីរ​ជាប់​ដៃ​តែ​ម្តង។

Ice_screenshot_20211112 114702

Ice_screenshot_20211112 114713

តែ​យ៉ាង​ណា ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា Maradona ក៏​បាន​ប្រគល់​នាឡិកា​នៅ​ដៃ​ម្ខាង​មក​ឲ្យ Ronaldo ទុក​ជា​អំណោយ ដោយ​ដ្បិត​ Ronaldo ប្រកែក​មិន​ចង់​យក ក៏​មិន​បាន​ដែរ ព្រោះ​វីរបុរស​អាហ្សង់ទីន​ថា បើ​មិន​យក នឹង​ខឹង​វីរបុរស​ប្រេស៊ីល​ហើយ។ ជា​ចុង​ក្រោយ Ronaldo ប្រាប់​ថា នឹង​ថែរក្សា​របស់​នេះ​ឲ្យ​បាន​ល្អ ដើម្បី​តំណាង​ពី​មិត្តភាព​អ្នក​ទាំង​ពីរ​រៀង​រហូត​ទៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក