មួយ​ឆ្នាំ​មុន​យក​អត់​បាន ឥឡូវ Man Utd បញ្ចេញ​កញ្ចប់​លុយ ត្រៀម​ចរចា​ម្នាក់​នេះ​សារ​ជា​ថ្មី

ក្លឹប​បិសាច​ក្រហម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​មិន​បោះបង់​គោលដៅ​ចាស់​នោះ​ទេ ដោយ​កំពុង​តាម​ចែចូវ ចង់​នាំ​យក​គេ​មក​ទឹកដី Old Trafford សារ​ជា​ថ្មី សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ។

Ole

Dani Olmo Spain Celebration

នោះ​គឺ​យុវជន Dani Olmo របស់​ក្លឹប RB Leipzig ដែល​បិសាច​ក្រហម​ធ្លាប់​ចរចា​កីឡាករ​អេស្ប៉ាញ​កាល​ពី​ ១២ ខែ​មុន តែ​ឥឡូវ​នៅ​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ដដែល។ ដោយសារ​តែ Olmo គ្មាន​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា​អ្វី​នោះ​ទេ ដូច្នេះ​ការ​ចរចា​អាច​ដំណើរការ​ទៅ​បាន​រលូន រវាង​ភាគី​ក្លឹប United និង​ក្លឹប​អាណាព្យាបាល Leipzig។

Ole Gunnar Solskjaer Manchester United F365

57522480_401

បញ្ជាក់​ថា Olmo គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ឡើយ​ឲ្យ​ក្លឹប Leipzig រដូវ​កាល​ថ្មី ក៏​ដោយសារ​តែ​ជួប​បញ្ហា​របួស ប៉ុន្តែ​បើ​រាប់​ជា​រួម ក្រោយ​ផ្ទេរ​ចេញ​ពី Dinamo Zagreb នា​ខែ​មករា ឆ្នាំ ២០២០ គឹ​មាន ៦៧ ប្រកួត រក​បាន ១២ គ្រាប់​និង Assist ១៤ លើក។ តាម​ហាងឆេង​ថ្លៃ​ខ្លួន ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ អាច​មាន​តម្លៃ​ល្បាក់ ៥០ លាន​អឺរ៉ូ៕

ប្រភព៖ Sportsmole