នៅតំណែងជាភ្នាក់ងាររត់ការឲ្យកីឡាករ បើប៉ះកីឡាករលំដាប់កំពូលផង មួយឆ្នាំៗឬការចរចាកិច្ចកុងត្រាម្តងៗ អាចកើបភាគលាភបានរាប់លានដុល្លារ។ យ៉ាងណាសម្រាប់លោក Jonathan Barnett ក៏ត្រូវបានគេដឹងថា ជាភ្នាក់ងារដែលមានចំណូលក្រាស់ក្រែលបំផុតមួយផងដែរ ជាពិសេសក្រោយការផ្ទេររបស់ Bale ទៅកាន់ក្លឹប Real Madrid កាលពីឆ្នាំ ២០១៣។
Barnett ថា៖ "នៅថ្ងៃដំបូងដែលខ្ញុំបានជួប Bale និងឪពុករបស់គេ គឺគេបានរៀបរាប់ប្រាប់ខ្ញុំពីភាពអស្ចារ្យនៃប្រទេសវែល ហើយយើងក៏បាននិយាយទៅកាន់គេ ថាគេក៏មានឱកាសអាចមកលេងឲ្យជម្រើសជាតិអង់គ្លេសបានដែរ"។
លោកបន្ត៖ "ពេលនោះគេខឹងណាស់ ហើយនិយាយមកខ្ញុំម៉ាត់ៗថា កុំនិយាយពាក្យហ្នឹងម្តងទៀត បើលោកចង់បន្តនៅជាភ្នាក់ងាររបស់ខ្ញុំ ជាការពិតគឺយើងបានឃើញហើយ Bale ពិតជាមនុស្សដែលស្ម័គ្រស្មោះនឹងវែលខ្លាំងពិតមែន"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក