បើតាមរបាយការណ៍ពី Utdreport បានឲ្យដឹងថា កីឡាករវ័យក្មេង Dean Henderson របស់ក្លឹបបិសាចក្រហម Man Utd អាចនឹងសម្លឹងរកមើលផ្លូវបែក ត្រឹមខែមករា ឬទីផ្សារដោះដូររដូវរងាខាងមុខនេះហើយ ប្រសិនជាគេនៅតែមិនអាចមានឱកាសជាប់ជម្រើសដំបូងតទៅទៀត។
ដ្បិតបើកុងត្រានៅសល់វែងឆ្ងាយ ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ តែ Henderson យល់ឃើញថា នេះជាពេលវេលាដ៏សក្តិសមបំផុតក្នុងការស្វែងរកទ្រនំថ្មី ជាពិសេសក្រោយមានចចាមអារ៉ាមថាក្លឹបសារិកាព្រៃ Newcastle United កំពុងឃ្លាំមើលខ្លួននៅរយៈពេលចុងក្រោយ។
សម្រាប់ Newcastle គេជឿថា នឹងមានការវ៉ៃចេញចូលកីឡាករច្រើននៅខែមករា ព្រោះមិនត្រឹមតែប្តូរម្ចាស់ក្លឹបទេ សូម្បីតែអ្នកចាត់ការក៏ផ្លាស់លោក Steve Bruce ចេញ ហើយដាក់ Eddie Howe ឲ្យចូលកាន់តំណែងជំនួសផងដែរ។ យើងនឹងរង់ចាំមើលស្ថានភាពនៃការចរចារបស់ Henderson បន្តទៅទៀត ស្របពេលដែលតម្លៃខ្លួនរបស់គេអាចថ្លៃល្បាក់ ២២ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក