លោក Sir Alex Ferguson បានត្រឹមឈរនៅលេខរៀងទី ៤ ក្នុងការយល់ឃើញរបស់អតីតជើងចាស់លោក Neil Warnock ពីឈ្មោះគ្រូបង្វឹកល្អបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលអង់គ្លេស។
គួរឲ្យដឹងថា អតីតគ្រូតាសញ្ជាតិស្កុតឡែន បានចាយពេល ២៧ ឆ្នាំដឹកនាំក្លឹបម្ចាស់ដី Old Trafford ហើយបានឈ្នះពានរង្វាន់លីគកំពូល ១៣ លើក និងពានអឺរ៉ុប UCL ២ លើក។ បើតាមការបញ្ជាក់ប្រាប់ប៉ុស្តិ៍ TalkSPORT កន្លងទៅ លោក Warnock និយាយថា Sir Alex ល្អជាង Jose Mourinho តែមិនល្អជាង Pep Guardiola, Arsene Wenger និង Jurgen Klopp នោះឡើយ។
លោក Warnock និយាយ៖ "ចាប់តាំងពីការបង្កើត Premier League ប្រសិនឲ្យខ្ញុំជ្រើសយកអ្នកចាត់ការល្អបំផុតទាំង ៥ ដំបូងគេបង្អស់ គឺ Arsene Wenger ជាអ្នកឈរលេខ ១ ព្រោះគាត់បានផ្លាស់ប្តូរគ្រប់យ៉ាងក្នុងបាល់ទាត់សម័យទំនើប ហើយបាននាំនូវរឿងជាច្រើន ដែលយើងមិនធ្លាប់នឹកស្មានដល់"។
លោកបន្តថា៖ "អ្នកបន្ទាប់គឺ លោក Guardiola នៅលេខ ២ គាត់មានឥទ្ធិពលដ៏អស្ចារ្យ ហើយអ្នកទី ៣ គឺ Jurgen Klopp រីឯអ្នកទី ៤ គឺ Sir Alex Ferguson ដែលនៅពីមុខឈ្មោះ Jose Mourinho ព្រោះគ្រូតាគាត់ជោគជ័យរយៈពេលយូរណាស់មកហើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក