ប៉ះ Liverpool ​ថ្ងៃ​មុន អាច​ជា​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ Man Utd ម្នាក់

ក្លឹប​បិសាច​ក្រហម Man Utd អាច​នឹង​មាន​ការ​ចរចា​សកម្ម​ខ្លាំង​នៅ​កំឡុង​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ ពោល​អាច​ជា​មាន​ការ​លក់​ចេញ ទិញ​ចូល​កីឡាករ​មួយ​ចំនួន ដោយ​កន្លង​មក​លឺ​ថា​មាន​ឡើង​បញ្ជី​ឈ្មោះ​រួច​ជា​ស្រេច​នោះ។

Https___cdn.cnn.com_cnnnext_dam_assets_211016175645 Ole Gunnar Solskja

Fd

ក្នុង​ចំណោម​កីឡាករ​ដែល​អាច​ចាកចេញ ​ក៏​មាន Paul Pogba ម្នាក់​ផង​ដែរ​ព្រោះ​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២។ យ៉ាង​ណា​ថា​មិន​ត្រូវ​គេ​អាច​នឹង​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ហើយ​ប្រកួត​កាល​ប៉ះ Liverpool ទំនង​ជា​ប្រកួត​លើក​ចុង​ក្រោយ​សម្រាប់​កីឡាករ​បារាំង​ក៏​ថា​បាន។

ក៏​ដោយសារ​តែ​បុរស​វ័យ ២៨ ឆ្នាំ បាន​ជួប​បញ្ហា​របួស​កាល​ពី​ពេល​ថ្មីៗ​នេះ កំឡុង​ពេល​ហ្វឹកហាត់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ហើយ​គេ​ប្រឈម​អវត្តមាន​ពី​ទីលាន​ដល់​ទៅ ១០ សប្តាហ៍​ឯ​ណោះ។ ដូច្នេះ​គេ​ទាមទារ​ពេល​សម្រាក​ដល់​ឆ្នាំ ២០២២ ដែល​មាន​ន័យ​ថា បើ​គេ​ត្រូវ​ចេញ​ពិត​មែន គឺ​ប្រកួត​កាល​ប៉ះ​ហង្ស ជា​ប្រកួត​ចុង​ក្រោយ​ហើយ។ នេះ​បើ​តាម​សារព័ត៌មាន RMC Sport បាន​ចុះ​ផ្សាយ។

NewFile 6

សម្រាប់ Poba គេ​បាន​បង្ក​កំហុស ដល់​ទទួល​បាន​កាត​ក្រហម​កាល​ពី​ប្រកួត​ទល់ Liverpool ហើយ​សម្រេច​ឲ្យ​ខកខាន​ដល់​ទៅ ៣ ប្រកួត​ក្នុង​លីគ។ តាម​ថា​គេ​អាច​មក​ចូល​លេង​នៅ UCL បាន ពេល​ប៉ះ Villarreal នា​ចុង​ខែ តែ​យ៉ាង​ណា​បើ​របួស​ដែល​កំពុង​ជួប អាច​ត្រូវ​សម្រាក​ដល់ ១០ សប្តាហ៍​មែន នោះ​អាជីព​របស់​ Pogba ជាមួយ United អាច​នឹង​ត្រូវ​បញ្ចប់​តែ​ប៉ុណ្ណេះ៕

ប្រភព៖ RMC Sport