ការងារលំបាក នាំមកនូវអត្ថប្រយោជន៍ជាច្រើនក្នុងជីវិត ប៉ុន្តែពេលខ្លះ អ្នកក៏ត្រូវតែខ្ជិកបន្តិច ចំពោះរឿងខ្លះ ភាពខ្ជិល នឹងធ្វឱ្យអ្នកមានអាយុកាន់តែវែង មានសុខភាពកាន់តែល្អ។
១. ខ្ជិលខឹង
វិទ្យាសាស្ត្របញ្ជាក់ថា ការខឹងមានទំនាក់ទំនងជិតស្និទ្ធរវាងរាងកាយ និងអារម្មណ៍។ កំហឹងអាចបង្កឱ្យមានជំងឺជាច្រើន។ ការផ្ទុះកំហឹងបណ្តាលឱ្យខូចចិត្តដោយសារអស្ថិរភាពអារម្មណ៍។ នេះគឺជារឿងអាក្រក់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺបេះដូង។
ខណៈពេលដែលខឹង រាងកាយរបស់មនុស្សនឹងបញ្ចេញសារធាតុគ្រោះថ្នាក់ដែលបំផ្លាញថ្លើមក្នុងកម្រិតជាក់លាក់មួយ។ មនុស្សដែលជារឿយៗបាត់បង់ស្មារតី និងឆាប់ខឹង អាចអមដោយទម្លាប់ដូចជាការសេពគ្រឿងស្រវឹង និងការជក់បារី។ ទាំងនេះសុទ្ធតែជាសារធាតុពុលដែលអាចបង្កការខូចខាតធ្ងន់ធ្ងរដល់ថ្លើម។
កំហឹងក៏ប៉ះពាល់ដល់សម្ពាធឈាមផងដែរ។ ប្រសិនបើអ្នកឧស្សាហ៍បាត់បង់ស្មារតី សម្ពាធឈាមរបស់អ្នកនឹងប្រែប្រួលយ៉ាងខ្លាំង។ ជាពិសេសក្នុងអំឡុងពេលខឹង ការកើនឡើងយ៉ាងខ្លាំងនៃ adrenaline នៅក្នុងខ្លួន អាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។
ក្នុងករណីខ្លះ សម្ពាធឈាមមិនស្ថិតស្ថេរអាចនាំឱ្យមានជំងឺសរសៃឈាមបេះដូង ដែលជាជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់បំផុត។ ដូច្នេះ មិនថាអ្នកអាយុប៉ុន្មានទេ ការកម្រិតកំហឹងក៏ជួយការពារសុខភាពអ្នកបានដែរ។
ប្រសិនបើអ្នកចង់ពន្យារអាយុជីវិតរបស់អ្នក ចូររក្សារាងកាយរបស់អ្នកនៅក្នុងស្ថានភាពរីករាយ និងសម្រាក ទោះបីជារក្សាអាកប្បកិរិយាស្ងប់ស្ងាត់ក៏ដោយ។ នេះជារបៀបដែលយើងរស់នៅមានសុខភាពល្អ និងអាយុវែង។
២. ខ្ជិលប្រើឧបករណ៍អេឡិចត្រូនិច
នៅពេលដែលសង្គមមានការវិវឌ្ឍន៍ ឧបករណ៍អេឡិចត្រូនិកទំនើបកាន់តែមានប្រជាប្រិយភាព និងក្លាយជារបស់ដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ការបណ្ដោយខ្លួន និងចំណាយពេលច្រើនពេកលើឧបករណ៍អេឡិចត្រូនិក បង្កផលប៉ះពាល់អាក្រក់ដល់សុខភាព។
ឧបករណ៍អេឡិចត្រូនិចភាគច្រើនផលិតវិទ្យុសកម្ម។ ការប៉ះពាល់យូរទៅនឹងវិទ្យុសកម្ម អាចពន្លឿនដំណើរការចាស់របស់រាងកាយ។
ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឥតឈប់ឈរ ក៏ធ្វើឱ្យប៉ះពាល់ដល់ភ្នែកផងដែរ។ ការអង្គុយនៅមួយកន្លែងគ្រាន់តែប្រើកុំព្យូទ័រ និងទូរសព្ទនឹងបង្កឱ្យមានជំងឺរុំារ៉ៃជាច្រើនដែលពិបាកព្យាបាល។
ដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អ យើងគួរតែកាត់បន្ថយពេលវេលាដោយប្រើឧបករណ៍អេឡិចត្រូនិក ជំនួសមកវិញដោយធ្វើសកម្មភាព និងហាត់ប្រាណយ៉ាងសកម្ម។
៣. ខ្ជិលញុំា
នៅពេលយើងនៅវ័យជំទង់ យើងត្រូវញុំាច្រើន ដើម្បីពង្រឹងអាហារូបត្ថម្ភរបស់យើង និងជួយឱ្យរាងកាយរបស់យើងលូតលាស់បានល្អ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីអាយុ 50 ឆ្នាំ សមត្ថភាពរំលាយអាហារ និងស្រូបយករបស់រាងកាយថយចុះបន្តិចម្តងៗ ការញុំាច្រើនមិននាំមកនូវអត្ថប្រយោជន៍ដល់សុខភាពនោះទេ។
នៅពេលនេះយើងត្រូវញុំាអាហារដែលមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មិនមែនគ្រាន់តែញុំាច្រើនតាមតែអាចធ្វើទៅបាននោះទេ។ ក្រពះមិនអាចរំលាយអាហារ ឬអាហារដែលមិនរំលាយ ហើយរក្សាទុកក្នុងខ្លួនក្នុងរយៈពេលយូរអាចបង្កជាជំងឺក្រពះពោះវៀន ប៉ះពាល់ដល់សម្ពាធឈាម ខ្លាញ់ក្នុងឈាម និងអាយុខ្លី៕
ប្រភព ៖ Phunutoday / Knongsrok