ប្រេងខ្យល់ គឺជារបស់របរប្រើប្រាស់ម្យ៉ាង ដែលមនុស្សជាច្រើនខ្វះពុំបាន ជាពិសេសគឺមនុស្សវ័យចំណាស់។ តែយ៉ាងណា វាមិនមែនត្រូវបានគេយកទៅប្រើប្រាស់ដោយលាបតែពេលឈឺពោះ ឬពេលឈឺចាប់ត្រង់អវយវៈណាមួយនោះទេ ផ្ទុយទៅវិញលើសពីអ្វីដែលអ្នកគិត អ្នកគួរតែមានវានៅជាប់ក្បាលដំណេក ព្រោះវាអាចនាំប្រយោជន៍ធំៗទាំង ៥ ដូចបង្ហាញខាងក្រោម៖
៥) ជួយបំបាត់ការឈឺចាប់ពេលមករដូវ
ចំពោះស្រ្តីដែលមានការឈឺចាប់ពេលមករដូវ សូមបន្តក់ប្រេងខ្យល់ ២ ទៅ ៣ ដំណក់លើពោះហើយញី ម៉ាស្សាថ្នមៗ ដែលវាអាចជួយឲ្យឈាមរបស់អ្នករត់បានស្រួល និងបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។
៤) ព្យាបាលជំងឺក្អក
ចេះតែរមាស់បំពង់ក ក្អក ចូរអ្នកយកប្រេងខ្យល់មកលាប ហើយម៉ាស្សាថ្នមៗជុំវិញផ្នែកបំពង់ក ឲ្យឡើងក្ដៅឧណ្ណៗ។ ការធ្វើដូច្នេះ វានឹងជួយកាត់បន្ថយអាការៈរមាស់ និងកាត់បន្ថយការក្អកបានយ៉ាងមានប្រសិទ្ធភាព។
៣) ជួយឲ្យឆាប់ងងុយដេក
អ្នកមានបញ្ហាគេងមិនលក់ ពិបាកគេងនៅពេលយប់ព្រលប់ អាចសាកល្បងវិធីនេះបាន។ យកប្រេងខ្យល់មកបន្តក់លើចុងម្រាមដៃបន្តិច ហើយញីថ្នមៗលើផ្នែកកញ្ចឹងក ខាងក្រោយទាំងសងខាង [ដូចបង្ហាញក្នុងរូប]។ នេះវាមិនត្រឹមតែជួយឲ្យគេងលក់ស្រួលទេ អ្នកមានបញ្ហាឧស្សាហ៍ឈឺក្បាលយប់ព្រលប់ក៏អាចបាត់បានដែរ។
២) បញ្ចៀសពីសត្វល្អិត ឬមូស
អ្នកខ្លះមិនដឹងនោះទេ ដោយក្លិនប្រេងខ្យល់អាចបណ្តេញមូសបានយ៉ាងមានប្រសិទ្ធភាព។ គ្រាន់តែបន្តក់ប្រេងខ្យល់ ប៉ុន្មានដំណក់ទៅលើទីតាំងដែលសម្បូរមូស នោះនឹងបណ្តេញវាចេញភ្លាមៗ។
ប្រសិនមានស្នាមមូសខាំ អ្នកក៏អាចបន្តក់ប្រេងខ្យល់លើស្នាមនោះ វានឹងកាត់បន្ថយការរមាស់ ហើយធ្វើឲ្យឆាប់ជាសះស្បើយពីស្នាមកន្ទួលផងដែរ។
១) កាត់បន្ថយផ្នែករឹងនៃជើង
ជើងដែលឡើងរឹងពេក ពេលខ្លះអាចមកពីដើរច្រើនពេក ឬធ្វើសកម្មភាពអ្វីជាប់ខ្លាំងពេក។ ចូរបន្តក់ប្រេងខ្យល់ លើកូនក្រណាត់តូចមួយ ហើយយកមករុំជុំវិញទីតាំងដែលឡើងរឹង ឬហើម។ អនុវត្តវា ១ ដង/ថ្ងៃ នោះត្រឹមតែប៉ុន្មានថ្ងៃអ្នកនឹងឃើញប្រសិទ្ធភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក