ដំឡូងជ្វាត្រូវបានមនុស្សមួយចំនួនយកវាមកទទួលទានជំនួសបាយ ឬរាប់បានជាអាហារសម្រន់ដ៏ល្អមួយ សម្រាប់អ្នកចង់សម្រកទម្ងន់។ ជាងនេះវាក៏បានផ្តល់សារធាតុចិញ្ចឹមមកកាន់រាងកាយច្រើនផងដែរ ហើយនិយាយពីតម្លៃក៏ធូរថ្លៃ និងងាយស្រួលរកទិញថែមទៀត។
តែយ៉ាងណាអ្នកត្រូវចាំថា អាហារទាំង ៥ ខាងក្រោម អ្នកមិនត្រូវយកវាមកទទួលទានរួមគ្នាជាមួយដំឡូងជ្វាឡើយ ព្រោះវាអាចបង្កផលប៉ះពាល់ផ្សេងៗគ្នា៖
៥) សាច់មាន់
កុំបរិភោគដំឡូងជ្វាជាមួយសាច់មាន់ ក៏ដោយសារតែប្រតិកម្មនៃអាហារទាំងពីរចូលគ្នា អាចនាំឲ្យអ្នកហើមពោះ មិនស្រួលពោះ ហើយវាក៏ប៉ះពាល់ដល់ការរំលាយអាហារផងដែរ ដ្បិតបើរបស់ទាំងពីរមានសារធាតុចិញ្ចឹមល្អក៏ដោយ។
៤) ផ្លែទន្លាប់
ផ្លែទន្លាប់ និងដំឡូងជ្វា ត្រូវចែកការទទួលទានឲ្យដាច់ពីគ្នា យ៉ាងហោចណាស់រយៈពេល ៥ ម៉ោង។ នោះក៏ដោយសារតែជាតិស្ករ ដែលមានក្នុងផ្លែទាំងពីរវាមានដូចគ្នា ហើយប្រសិនរំលាយក្នុងពេលតែមួយ នឹងបណ្តាលឲ្យក្រពះបញ្ចេញជាតិទឹកមកច្រើន នាំឲ្យមានប្រតិកម្មជាមួយតានីន និងសារជាតិប៉េទីន បង្កឲ្យដំបៅក្រពះបាន។
៣) ល្ពៅ
ល្ពៅជាអាហារពេញនិយមរបស់មនុស្សម្នាទាំងឡាយ យ៉ាងណាអាហារទាំងពីរ ពេលទទួលទានរួមគ្នា គឺងាយឲ្យអ្នកហើមពោះ តឹងពោះ ក្អកស្ងួត និងក្រហាយទ្រូងជាដើម។
២) ចេក
ចេកត្រូវបានគេដឹងថា ជាផ្លែឈើដែលមានផ្ទុកវីតាមីន C និង B6 ទោះយ៉ាងណាត្រូវដាក់ចន្លោះពេលវា ១ ម៉ោងពីគារទទួលទានដំឡូងជ្វា ដើម្បីជៀសវាងការហើមពោះ និងចាល់អាស៊ីដក្រពះ។ វាក៏ពិបាករំលាយរួមគ្នាដែរ យកល្អគួរទទួលទានចេកមុន ឬជ្រុលទទួលទានដំឡូងជ្វាហើយ ចង់ទទួលទានចេក ត្រូវចាំប៉ុន្មានម៉ោងក្រោយសិន។
១) ស៊ុត
ស៊ុតនិងដំឡូងជ្វាមិនត្រូវទទួលទានរួមគ្នាទេ ព្រោះវាអាចបណ្តាលឲ្យអ្នកហើមពោះ ដាក់បន្ទុកដល់ក្រពះជាខ្លាំង ប្រសិនអាហារទាំងពីររលាយក្នុងពេលតែមួយនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក