Ronaldo ទទូច​ឲ្យ Man Utd ចរចា​យក​ម្ចាស់​ជើង​ឯក Euro រូប​នេះ មក​ជួយ​ខ្លួន

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ទទួល​បាន​សំណើ​ពី​ Cristiano Ronaldo ក្នុង​ការ​ចង់​ឲ្យ​ក្រុម​មាន​ការ​ពង្រឹង​តំបន់​ប្រយុទ្ធ ឲ្យ​កាន់​តែ​ស្រួច​ជាង​នេះ តាម​រយៈ​ការ​នាំ​យក​អ្នក​ថ្មី​មក​ចូលរួម ហើយ​នោះ​គឺ​ជា​កីឡាករ​នៅ​ជម្រើស​ជាតិ​អ៊ីតាលី ក៏​ដូច​ជា​ម្ចាស់​ជើង​ឯក Euro 2020។

16324084003534

AP21192807880711

បើ​តាម​របាយការណ៍​ពី​ភ្នាក់ងារ Ivan Reggiani បាន​និយាយ​ថា Ronaldo ចាប់​អារម្មណ៍​លើ​យុវជន​សញ្ជាតិ​អ៊ីតាលី​ខាង​លើ ហើយ​ចង់​បាន​គេ​មក​ចូលរួម​នៅ United ខណៈ​ដែល​តម្លៃ​ផ្ទេរ​របស់​គេ​អាច​ថ្លៃ​ដល់​ទៅ ១២០-១២០ លាន​ផោន។

Chiesa ដែល​មាន​វ័យ ២៣ ឆ្នាំ កន្លង​មក​គេ​ជា​ចំណែក​សំខាន់​ជួយ​អ៊ីតាលី​លើក​ពាន Euro 2020 ហើយ​ក៏​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Juventus នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ដ្បិត​បើ​ជាប់​កុងត្រា​នៅ​ក្លឹប​អាណាព្យាបាល Fiorentina។

Federico Chiesa Italy Euro 2020_1wfbjrlxt5d491m79fh2a50y8f

Federico Chiesa_4y0erqbcr3hg1qsznjxbyqywh

កីឡាករ​ជំនាញ​ក្នុង​ការ​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ស្តាំ គេ​បាន​ចាយ​ពេល​ក្នុង​អាជីព ២៤៣ ប្រកួត រក​បាន ៦១ គ្រាប់​និង Assist ៤០ លើក។ គេ​ក៏​ធ្លាប់​បាន​សហការ​ជាមួយ Ronaldo បាន​រយៈ​ពេល​ប៉ុន្មាន​ខែ​ផង​ដែរ មុន​ពេល CR7 ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ទឹកដី​អង់គ្លេស។ ដូច្នេះ​ហើយ Ronaldo ជឿ​ថា មិត្ត​ចាស់​ម្នាក់​នោះ នឹង​អាច​ជួយ​គាំទ្រ​ខ្លួន​នៅ​តំបន់​ប្រយុទ្ធ សម្រាប់​ក្លឹប Man Utd បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក