Kylian Mbappe នៅសល់ពេលវេលាមិនដល់ ១០ ខែទៀតនោះទេ ជាមួយក្លឹប Paris Saint-Germain តែស្ថិតិនៃការរកគ្រាប់បាល់របស់គេ នៅតែធ្វើបានល្អឥតខ្ចោះដដែលនារយៈពេលចុងក្រោយ។
ប្រាប់ RMC Sport កីឡាករបារាំង Mbappe និយាយ៖ "ពេលអ្នកលេងជាមួយកីឡាករកំពូលបែបហ្នឹង អ្នកត្រូវតែប្រាកដថាចែកចំណែកទាំង ៣ ខាងលើឲ្យស្មើគ្នា អ្នកមិនអាចគិតថាចង់បញ្ជូនបាល់ទៅតែនរណាម្នាក់ ហើយមិនបញ្ជូនទៅអ្នកនេះអ្នកនោះបានទេ"។
លោកបន្ត៖ "អ្នកត្រូវតែឈ្លាសវៃ ដោយវាតែងតែមានហើយនូវពេលវេលាតានតឹង តែសម្រាប់ពួកយើងទាំង ៣ ខាងលើ ត្រូវប្រាកដថាជួយឲ្យ PSG ទទួលបានជ័យជម្នះ"។
គួរបញ្ជាក់ថា PSG នៅរដូវកាលថ្មី ២០២១/២២ សម្រាប់ក្របខ័ណ្ឌ Ligue 1 គឺពួកគេធ្វើបានល្អ ដោយយកបាន ២៤ ពិន្ទុ ក្រោយឈ្នះ ៨ ចាញ់ ១ ខណៈនៅក្របខ័ណ្ឌ UEFA Champions League ស្មើ ១ ឈ្នះ ១ ក៏កំពុងឈរកំពូលតារាងដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក