ក្លឹប Barcelona និង Real Madrid ត្រូវបានគេរាយការណ៍ថា ហាក់កំពុងសកម្មដូចគ្នាលើការចង់បានកីឡាករលេងតំណែងប្រយុទ្ធ ហើយម្នាក់នោះជាកីឡាករលេងឲ្យក្លឹប Man Utd ដែលត្រៀមផុតកុងត្រានៅរដូវក្តៅខាងមុខ។
នោះគឺខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំ Edinson Cavani ដែលគេទំនងជានឹងមិនឈរជើងហួសពីរដូវក្តៅឆ្នាំ ២០២២ នោះទេ បន្ទាប់ពីទើបតែផ្ទេរអាវលេខ ៧ ឲ្យទៅ Cristiano Ronaldo ហើយមួយរយៈចុងក្រោយក៏បាត់បង់តំណែងសំខាន់របស់ខ្លួនលើទីលានថែមទៀត។ កីឡាករសញ្ជាតិអ៊ុយរុយហ្គាយបាននឹងកំពុងស្ថិតក្រោមក្រសែភ្នែករបស់ក្លឹបយក្សទាំង ២ នៅអេស្ប៉ាញ ហើយចង់ចរចានៅពេលគេឥតតម្លៃខ្លួន។
បើតាមសារព័ត៌មាន El Nacional ចុះផ្សាយថា Barcelona នឹងចាប់បើកការចរចាតាំងពីខែមករានេះតទៅ ព្រោះកំពុងខ្សត់កីឡាករលេងតំណែងប្រយុទ្ធ តែមិនច្បាស់ថាសាមីខ្លួនគេព្រមមកឬអត់នោះទេ។ ខណៈដែល Real Madrid ចង់បាននៅរដូវក្តៅ ព្រោះមិនមែនជាកីឡាករអាទិភាពដល់ Mbappe ឬ Haaland ឡើយ។
គួរបញ្ជាក់ថា Cavani នៅរដូវកាលថ្មី ២០២១/២២ គេបង្ហាញខ្លួនទើបតែបាន ៤ ប្រកួត ហើយឈរជើងបាន ១១៩ នាទីប៉ុណ្ណោះ។ ធៀបនឹងរដូវកាលមុន ដ្បិតគេផ្ទេរមកចូលលេងនៅពាក់កណ្តាលរដូវកាល តែបានលេងដល់ ៣៩ ប្រកួត រកបាន ១៧ គ្រាប់និង Assist ៦ លើកឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក