នរណា​ហ៊ាន​យក? Barcelona ត្រៀម​ដំឡើង​តម្លៃ​ផ្តាច់​កុងត្រា​កីឡាករ​ម្នាក់ ​ដល់​ ៥៨០ លាន​ដុល្លារ

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ចរចា​ផ្តល់​កុងត្រា​ថ្មី​សម្រាប់​យុវជន​ឆ្នើម​ Gavi ក្នុង​គោលដៅ​បន្ថែម​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ​ឲ្យ​ខ្ពស់​ជាង​មុន ដើម្បី​ធានា​ថា​នឹង​មិន​មាន​ក្លឹប​ណា​មួយ​អាច​យក​បាន។

1341538291.0

1235675929.0

បុរស​វ័យ ១៧ ឆ្នាំ គេ​បាន​ផ្ទេរ​មក​ចូលរួម​នៅ​ឈុត​ធំ ហើយ​ក៏​ទទួល​បាន​ការ​កោះហៅ​ពី​អ្នកចាត់ការ​នៅ​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។ សមត្ថភាព​របស់​គេ​ហាក់​លេចធ្លោ​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ ពោល​នឹង​អាច​ជា​មាន​ចំណែក​បង្ហាញ​ខ្លួន​ច្រើន​ឲ្យ Barcelona នៅ​ពេល​ខាង​មុខ។

Gavi Barcelona 752x428

យ៉ាង​ណា​កុងត្រា​របស់​ខ្សែ​បម្រើ​អេស្ប៉ាញ​រូប​នេះ ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២៣ ហើយ​បើ​តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ​ថា Barca ចង់​ត​កុងត្រា​ថ្មី​ឲ្យ​គេ​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២៦ ជាមួយ​នឹង​តម្លៃ​ផ្តាច់​កុងត្រា ៤២៦ លាន​ផោន ឬ​ជាង ៥៨០ លាន​ដុល្លារ។

16324853562046

ជាមួយ​តម្លៃ​ផ្តាច់​កុងត្រា​ប៉ុណ្ណេះ នឹង​អាច​ធានា​បាន​ថា​ គ្មាន​ក្លឹប​ណា​ហ៊ាន​ចូល​ចរចា​យក​បាន​នោះ​ទេ ហើយ​គេ​នឹង​ត្រូវ​ឈរ​ជើង​រយៈ​ពេល​ច្រើន​ឆ្នាំ​ជាមួយ​ក្លឹប Barcelona ត​ទៅ​មុខ​ទៀត។ ស្ថិតិ​នៅ​រដូវ​កាល​ថ្មី យុវជន​កើត​ឆ្នាំ ២០០៤ Assist បាន ១ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៧ ប្រកួត​ឲ្យ​ក្លឹប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក