អតីតអ្នកចាត់ការលោក Sir Alex Ferguson បានបង្ហាញការជឿជាក់ថា វាជាកំហុសរបស់លោក Ole Gunnar Solskjaer នៅចន្លោះប្រហោងដ៏សំខាន់មួយ ទើបនាំឲ្យក្រុមបិសាចក្រហម Man Utd ចុងក្រោយបានត្រឹមស្មើ ១-១ ទល់ក្រុមភ្ញៀវ Everton។
Sir Alex បានមកចូលរួមទស្សនាជាមួយនឹងភ្ញៀវពិសេសអត្តពលិក Khabib Nurmagomedov និង Usain Bolt ក៏ដូចជាជើងចាស់លោក Patric Evra។ ក្រោយចប់ការប្រកួត អតីតគ្រូ United បាននិយាយទៅ Khabib ដោយផ្លែផ្កាឲ្យ Ole ថា៖ "អ្នកត្រូវតែដាក់កីឡាករល្អបំផុត ឲ្យជាប់ជម្រើសដំបូងរៀងរាល់ការប្រកួត"។
ន័យនេះចង់សំដៅទៅ Ole គួរតែដាក់ Cristiano Ronaldo ឲ្យលេងតាំងពីបើកក្បាលដំបូង មិនមែនទើបតែដល់នាទីជិត ៦០ ទើបប្តូរគេឲ្យចូលលេងទេ។ ពេលវេលាស្តួចស្តើងនិងការកែប្រែស្ថានការណ៍មិនទាន់ពេលនេះហើយ ទើបនាំឲ្យក្រុមប៊ិះតែនឹងបរាជ័យទៅទៀត ហើយបែរជាមិនអាចយកបាន ៣ ពិន្ទុនៅប្រកួតក្នុងទឹកដីខ្លួនឯង។
គួរបញ្ជាក់ថា CR7 ផ្ទាល់ ក្រោយចប់ការប្រកួតនោះក៏មិនជាសប្បាយចិត្តប៉ុន្មានដែរ ហើយគេប្រទះឃើញលោកមានការរអ៊ូរទាំតែម្នាក់ឯង ជាភាសាព័រទុយហ្គាល់ ដោយបង្ហាញការមិនអស់ចិត្តនឹង Ole ដែលមិនដាក់ឲ្យខ្លួនចូលលេងនៅជម្រើសដំបូង។ បច្ចុប្បន្ន United ឈរលេខ ៤ ក្នុងតារាង តាមថាបើយកបាន ៣ ពិន្ទុពេញ ពួកគេត្រូវឈរកំពូលតារាងស្មើ Chelsea៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក