Ronaldo ម្នាក់​មិន​គ្រប់​ទេ Crouch ថា Man Utd បើ​ចង់​ឈ្នះ​ពាន ទល់​យក​ម្នាក់​នេះ​បន្ថែម​ទៀត

អតីត​កីឡាករ​ជើង​ចាស់​នៅ​បិសាច​ក្រហម លោក Peter Crouch បាន​និយាយ​ថា Man Utd នឹង​មិន​អាច​ឈ្នះ​ពាន​រង្វាន់​បាន​នោះ​ទេ ដ្បិត​អី​ទើប​យក​បាន​តារា​ឆ្នើម Cristiano Ronaldo ក៏​ដោយ ព្រោះ​ក្លឹប​នៅ​មាន​ចន្លោះ​តំបន់​បម្រើ​ខាង​ក្រោម។

GettyImages 1284395351

លោក Crouch យល់​ឃើញ​ថា United ពិបាក​ក្នុង​ការ​សាង​បាល់​ទៅ​តំបន់​ខាង​លើ ហើយ​ពេល​គ្រប់គ្រង​បាល់​ឆ្លើយ​តប​ចេញ​ពី​គូ​ប្រជែង​វិញ​ក៏​ធ្វើ​មិន​សូវ​បាន​ល្អ​ដែរ ហើយ​មាន​តែ Declan Rice ឬ Kalvin Phillips ប៉ុណ្ណោះ​ទើប​អាច​មក​បំពេញ​ចន្លោះ​នោះ​បាន។

Peter Crouch F16e

GettyImages 1340020112

អតីត​ខ្សែ​បម្រើ​ការពារ​របស់ United និយាយ៖ "Solskjaer តែងតែ​នឹង​ចង់​បាន​កីឡាករ​ដែល​អាច​ផ្សារភ្ជាប់​សាច់​បាល់​ដ៏​មាន​ស្ថិរភាព​មួយ ហើយ​គ្រប់​ក្រុម​ដែល​ល្អ​ទាំង​អស់​ក៏​រមែង​ត្រូវ​ការ​កីឡាករ​បម្រើ​ការពារ ដែល​មាន​សមត្ថភាព​អាច​គ្រប់គ្រង​បាល់​យ៉ាង​ល្អ"។

លោក​បន្ថែម​ថា៖ "កាល​ Xabi Alonso នៅ Liverpool ពេល​ខ្ញុំ​លេង​ឲ្យ​ក្លឹប​នោះ គាត់​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ អ៊ីចឹង​ក្លឹប​អាច​ដាក់ Declan Rice ឬ Kalvin Phillips នៅ​តំបន់​នោះ ដូច្នេះ​ទើប​អាច​នាំ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​ដ៏​ល្អ​រឹងមាំ​ប្រចាំ​លីគ ហើយ​អាច​ឈ្នះ​ពាន​រង្វាន់​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក