ច្បាស់ការ! Mbappe សារភាព​ថា​ពិត​ជា​ចង់​ចាកចេញ​ ហើយ​មាន​បំណង​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ

Kylian Mbappe នៅ​តែ​មាន​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ ស្រប​ពេល​ដែល​កន្លង​ទៅ​កាល​ពី​រដូវ​ក្តៅ ការ​ចរចា​មិន​ទទួល​បាន​ជោគជ័យ​ហើយ​ក្លឹប Paris Saint-Germain បាន​បន្ត​រក្សា​ជើង​កីឡាករ​បារាំង​មក​ទល់​សព្វថ្ងៃ។

4816

47384294_101

យ៉ាង​ណា​តាម​រយៈ​ការ​លើក​ឡើង​ជា​ផ្លូវការ ចេញ​ពី​មាត់​សាមី​ខ្លួន​ផ្ទាល់ គឺ Mbappe ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ L'Euqipe និង RMC កន្លង​ទៅ​ថា៖ "ចាប់​តាំង​ពី​ខ្ញុំ​ចង់​ចាកចេញ​ពី​ប៉ារីស ខ្ញុំ​មាន​ឆន្ទៈ​ច្បាស់លាស់​ហើយ ដោយ​អនាគត​ពេល​បន្ទាប់​បែប​ណា យើង​នឹង​បាន​ដឹង"។

លោក​បន្ត៖ "តែ​ពេល​រដូវ​ក្តៅ​កន្លង​ទៅ ប្រសិន​ខ្ញុំ​ផ្ទេរ​ចេញ​ពី PSG ក្លឹប​តែ​មួយ​គត់​ដែល​ខ្ញុំ​ទៅ​គឺ​ក្លឹប Real Madrid ដោយ​ខ្ញុំ​គិត​ថា ដំណើរ​ផ្សងព្រេង​របស់​ខ្ញុំ​នៅ​ទី​នេះ គឺ​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ ខ្ញុំ​នៅ Ligue 1 ៦ ឬ ៧ ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​ក្លឹប​ប៉ារីស​និង​ធ្វើ​បាន​ល្អ​ណាស់​ដែរ ដូច្នេះ​ហើយ​ការ​ចាកចេញ​គឺ​ជា​ជំហាន​បន្ទាប់​របស់​ខ្ញុំ"។

Mbappe Presion Psg

គួរ​បញ្ជាក់​ថា ផ្អែក​តាម​សុពលភាព​កុងត្រា Mbappe ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ហើយ​ប្រសិន​មិន​អាច​បន្ត​បាន​ជោគជ័យ នោះ​គេ​នឹង​អាច​ផ្ទេរ​ទៅ​ក្លឹប Real Madrid ដោយ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន មាន​ន័យ​ថា Real Madrid ក៏​មិន​ចាំ​បាច់​ចាយ​លុយ​រយ​លាន​លើ​ការ​ចរចា​អ្វី​ទៀត​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក