មិន​ទាន់​អស់​ចិត្ត! Man Utd នឹង​បើក​ការ​ចរចា​ជា​ថ្មី លើ​គោលដៅ​ចាស់​ម្នាក់​នៅ La Liga

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​បន្ត​ចាប់​អារម្មណ៍​លើ​គោលដៅ​ចាស់​នៅ​ក្លឹប Barcelona ដែល​ជឿ​ថា គេ​អាច​ជា​នឹង​យល់​ព្រម​លើ​ការ​ផ្ទេរ​មក Old Trafford នៅ​ពេល​ខាង​មុខ។

3_GettyImages 1343879528

40235438_101

នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele ដែល​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​តាម​ចចាមអារ៉ាម​សព្វ​មួយ​ដង United តាម​ចរចា​ចង់​នាំ​យក តាំង​តែ​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៩ ​ឯ​ណោះ។

យ៉ាង​ណា​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ក៏​នៅ​តែ​មិន​បោះបង់​ ហើយ​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ គេ​នឹង​ចូល​ទៅ​ជជែក​ជាមួយ​កីឡាករ​ឈ្នះ​ជើង​ឯក World Cup ខាង​លើ​ជា​ថ្មី ប្រសិន​ត្រូវរ៉ូវ​គឺ​នាំ​គេ​មក​ចាប់​ដៃ​ជាមួយ Cristiano Ronaldo នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​តែ​ម្តង។ នេះ​បើ​តាម​សារព័ត៌មាន Mundo Deportivo បាន​ចុះ​ផ្សាយ។

1333911137.0

រំឭក​ថា​ក្រៅ​ពី​បិសាច​ក្រហម ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២៤ ឆ្នាំ​ខាង​លើ ក៏​មាន​ក្លឹប Juventus ចាប់​អារម្មណ៍​ផង​ដែរ។ ជាមួយ Barcelona គេ​មិន​សូវ​បាន​លេង​ជាប់លាប់​ដោយសារ​ជួប​បញ្ហា​របួស​ញឹកញាប់ ហើយ​ស្ថិតិ​ជា​រួម ១១៨ ប្រកួត រក​បាន​តែ ៣០ ​គ្រាប់​និង Assist ២១ លើក​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក