Real Madrid ចង់​បាន​ម្នាក់​នេះ​មក​ជំនួស Ramos តែ​ចរចា​មិន​ទាន់​ត្រូវ​ថ្លៃ

ក្លឹប Real Madrid ហាក់​នៅ​តែ​ចន្លោះ​ប្រហោង​តំបន់​ការពារ ក្រោយ​ពី​បាត់បង់​ខ្សែ​ការពារ​ព្រម​គ្នា ២ រូប​មាន Raphael Varane និង Sergio Ramos។ បើ​តាម​សារព័ត៌មាន Marca ចុះ​ផ្សាយ​ពេល​ចុង​ក្រោយ​នេះ ខាង​ក្លឹប​ស្តេច​ស បាន​នឹង​កំពុង​សម្លឹង​ឃើញ​កីឡាករ​រួម​លីគ តែ​មិន​ទាន់​ចរចា​ត្រូវ​ថ្លៃ។

Skysports Sergio Ramos Ramos_5417387

16332780753981

នោះ​គឺ Pau Torres ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​ជឿ​ថា មាន​តែ​ម្នាក់​ហ្នឹង​ទេ អាច​មក​បំពេញ​ចន្លោះ​របស់ Sergio Ramos ក្រោយ​គេ​ចាកចេញ​កាល​ពី​រដូវ​ក្តៅ ផ្ទេរ​ទៅ​កាន់​ក្លឹប PSG។ ប្រភព​បាន​ឲ្យ​ដឹង​ថា Real Madrid មិន​ទាន់​ចរចា​តម្លៃ​ផ្ទេរ​ត្រូវរ៉ូវ​នោះ​ទេ ស្រប​ពេល​ដែល​ភាគី​ក្លឹប​អាណាព្យាបាល​ទាមទារ​ដល់​ទៅ ៥០ លាន​អឺរ៉ូ ឬ​ជាង ៥៨ លាន​ដុល្លារ។

តារា​ឆ្នើម​វ័យ ២៤ ឆ្នាំ​ខាង​លើ ក៏​ត្រូវ​បាន​ក្លឹប Man Utd និង Tottenham Hotspur តាម​សម្លឹង​មើល​ផង​ដែរ តែ​តាម​ដឹង​ Pau គេ​អាច​ជា​សម្រេច​ចិត្ត​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២២ ​គ្រាន់​មិន​ច្បាស់​ថា នឹង​សម្រេច​ការ​ជ្រើស​យក​ក្លឹប​ណា​មួយ។ បើ​ផ្ទេរ​មក Real គេ​នឹង​អាច​សហការ​គ្នា​ជាមួយ David Alaba។

Pau Torres En Un Partido Del Villarreal

បញ្ជាក់​ថា ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ គឺ​ជា​យុវជន​ថ្នាល​របស់ Villarreal តាំងតែ​ពី​ដើម​មក ហើយ​ចាយ​ពេល​ឲ្យ​ឈុត​ធំ​ជាង ៣ ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន​សរុប ៩៤ ប្រកួត រក​បាន ៥ ​គ្រាប់​និង Assist ៤ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក