Bent ថា​តារា​ឆ្នើម PL រូប​នេះ សម​តែ​ទទួល​បាន​ថ្លៃ​ពលកម្ម ៥០០ ០០០ ផោន/សប្តាហ៍

អ្នក​វិភាគ​លើ​ប៉ុស្តិ៍ TalkSport លោក Darren Bent បាន​បង្ហាញ​ការ​យល់​ឃើញ​ថា តារា​ឆ្នើម​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool សក្ដិសម​តែ​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម ៥០០ ០០០ ផោន/សប្តាហ៍ ក្រោយ​មើល​ពី​របៀប​ដែល​គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥតខ្ចោះ​នៅ​ការ​ប៉ះ Man City នា​ចុង​សប្តាហ៍។

Hj

GettyImages 1235674026

នោះ​គឺ Mohamed Salah ដែល​គេ​បាន​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ Solo Goal យ៉ាង​ស្អាត​ឲ្យ​ក្រុម​លោក Jurgen Klopp អាច​ទទួល​បាន ១ ពិន្ទុ​ពី​ក្រុម​ភ្ញៀវ Man City។

ប្រាប់​ទៅ talkSPORT លោក Bent និយាយ៖ "ប្រសិន​គ្រាប់​បាល់​បែប​ហ្នឹង Lionel Messi ឬ Cristiano Ronaldo ជា​អ្នក​ស៊ុត ម្ល៉េះ​យើង​នឹង​លើក​មក​ជជែក​ច្រើន​សប្តាហ៍​ហើយ ដោយ​នេះ Salah គេ​កំពុង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ក្នុង​លោក"។

លោក​បន្ថែម៖ "បើ​ជា​ខ្ញុំ​វិញ ខ្ញុំ​ចង់​ឲ្យ​កុងត្រា​គេ ៣ ឆ្នាំ​ទៀត ហើយ​ព្រម​ឲ្យ​គេ​នូវ​គ្រប់​យ៉ាង​ដែល​គេ​ចង់​បាន ដោយ​ព្រម​ឲ្យ​ប្រាក់​ពលកម្ម ៥០០ ០០០ ផោន/សប្តាហ៍​សម្រាប់​គេ​ក៏​បាន​ដែរ"។

NINTCHDBPICT000684318673 E1633282060475

គួរ​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្សីប​រដូវ​កាល​ ២០២១/២២ គេ​បង្ហាញ​ខ្លួន​សរុប​ឲ្យ Liverpool ៩ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ៣ លើក កំពុង​ឈរ​ចំណាត់ថ្នាក់ Top Scorer បណ្តោះ​អាសន្ន​នៅ Premier League៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក