Sadio Mane និង Mohamed Salah ជាអ្នករកគ្រាប់បាល់ឲ្យក្រុមហង្សក្រហម Liverpool ខណៈ Phil Foden និង Kevin de Bruyne ជាអ្នករកគ្រាប់បាល់ឲ្យក្រុមមេឃខៀវ Man City ស្មើគ្នាយក ១ ពិន្ទុក្រោយចប់ការប្រកួត។
ទៅមើលការយល់ឃើញរបស់លោក Jamie Carragher បាននិយាយថា Mohamed Salah ធ្វើឲ្យលោកកំពុងចាប់អារម្មណ៍លើសមត្ថភាពរបស់គេខ្លាំង ហើយជឿថាគេជាកីឡាករល្អដាច់គេហើយក្នុងលោកនៅពេលបច្ចុប្បន្ន។
អតីតកីឡាករនៅហង្សក្រហមនិយាយ៖ "ខ្ញុំមើលមិនឃើញនរណាល្អជាង Salah ពេលនេះទេ មិនថាតែក្នុងតំបន់អឺរ៉ុប និងលំដាប់ពិភពលោក ដោយយើងមើល Champions League ប៉ុន្មានសប្តាហ៍មកនេះ ស្ថិតិរបស់គេបានចាប់ផ្តើមយ៉ាងល្អបំផុត"។
លោកបន្ត៖ "អ្នកមិនអាចសួរនាំគេច្រើនទេ ថាអ្វីដែលគេសម្រេចបានខ្លះនៅ Liverpool ឥឡូវយើងមកមើលពេលនេះ គេលុតបានយ៉ាងមុតស្រួច គេល្អខ្លាំងណាស់ ខ្ញុំមិនធ្លាប់បានឃើញគេបែបហ្នឹងពីមុនមកទេ"។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបរដូវកាល ២០២១/២២ គេបង្ហាញខ្លួនសរុបឲ្យ Liverpool ៩ ប្រកួត រកបាន ៩ គ្រាប់និង Assist ៣ លើក កំពុងឈរចំណាត់ថ្នាក់ Top Scorer បណ្តោះអាសន្ននៅ Premier League៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក