Danny Blind ថា​ Ronaldo កំពុង​បង្ក​កំហុស​មួយ ទើប​ធ្វើ​ឲ្យ United ​ធ្លាក់​ដុនដាប​ខ្លាំង

អតីត​តារា​ឆ្នើម​នៅ​ក្លឹប Ajax និង​ជម្រើស​ជាតិ​ហូឡង់ លោក Danny Blind បាន​បន្ទោស​ទៅ​លើ Cristiano Ronaldo ថា​ជា​ដើម​ហេតុ​នាំ​ឲ្យ​បាត់បង់​ទំនាក់ទំនង​ក្នុង​ការ​ផ្សារភ្ជាប់​បាល់​មក​កាន់​តំបន់​ប្រយុទ្ធ ពោល​ជា​ដើម​ចម​ធ្វើ​ឲ្យ​ក្រុម​ធ្លាក់​ទម្រង់​លេង​នៅ​រយៈ​ពេល​ចុង​ក្រោយ។

Cristiano Ronaldo Man United

D3876d0e 1d72 429d A222 09f8719d6cc1

ដ្បិត​បើ CR7 អាច​រក​បាន ៥ ​គ្រាប់​នៅ​ការ​បង្ហាញ​​ខ្លួន ៦ ប្រកួត​តែ​លោក Blind យល់​ឃើញ​ថា United លែង​ប្រើប្រាស់​ទម្រង់​លេង​ដូច​ជា​ពេល​មុន​ទៀត​ហើយ ដោយសារ​តែ Ronaldo គេ​រង់ចាំ​តែ​បញ្ចប់​ទី​នៅ​ខាង​លើ ហើយ​ទុក​ឲ្យ​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​ព្យាយាម​ក្នុង​ការ​សាង​បាល់​ពី​ខាង​ក្រោម។

លោក Blind ថា៖ "ជា​ទូទៅ​ខ្សែ​ប្រយុទ្ធ​គួរ​តែ​មាន​ការ​រត់​ពី​តំបន់​ការពារ​កណ្តាល​ទៅ​កាន់​តំបន់​មួយ​ផ្សេង​ទៀត ដល់​តែ Ronaldo គេ​មិន​ធ្វើ​បែប​ហ្នឹង​ គេ​រង់ចាំ​តែ​ការ​បញ្ចប់​ទី​នៅ​ខាង​លើ នាំ​ឲ្យ​បាត់បង់​ការ​ផ្សារភ្ជាប់​បាល់​ពី​ខាង​ក្រោម​មក​ច្រើន"។

A0290 16332547410228 800

លោក​សង្កត់​ធ្ងន់៖ "ពេល​បាល់​ធ្លាក់​ទៅ​ដល់​ជើង​គូ​ប្រជែង អ្នក​ឃើញ Paul Pogba ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ព្យាយាម​ដាក់​សម្ពាធ តែ Ronaldo គឺ​អត់​ទេ គាត់​គិត​តែ​រង់ចាំ​ការ​បញ្ចប់​ទី​នៅ​ខាង​លើ ហើយ​ផ្អែក​លើ​កីឡាករ​ដទៃ​ទាំង​ស្រុង ថា​អាច​ប្រជែង​យក​បាល់​មក​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក