Khabib ផ្ញើ​ពាក្យ​នេះ​ទៅ Beckham/Ronaldo ​ក្រោយ​លើក​កាន់​អាវ​លេខ ៧ នៅ Old Trafford

នៅ​ជំនួប​រវាង​ក្លឹប​ Man Utd និង Everton កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្នុង​កីឡដ្ឋាន Old Trafford ក៏​មាន​វត្តមាន​តារា​ឆ្នើម Khabib Nurmagomedov ដែល​ជា​អតីត​ដៃ​ឆៅ​លើ​សង្វៀន UFC មក​ចូល​ទស្សនា​ផង​ដែរ។

88f2cd36 3e61 46e3 A9c8 6a164e742575

5a40425a 8e13 4c9e Af14 2b50eec8a80e

ជាមួយ​វត្តមាន​អតីត​កីឡាករ UFC ​រូប​នេះ គេ​បាន​មក​តាម​រយៈ​ការ​អញ្ជើញ​ពី​សំណាក់​ក្លឹប Man Utd ហើយ​គេ​ក៏​ទទួល​បាន​អាវ​លេខ ៧ ដែល​មាន​ឈ្មោះ​ថា 'Khabib' យ៉ាង​ពិសេស​មួយ​ផង​ដែរ។ ជាមួយ​ការ​ឈរ​កាន់​អាវ​លេខ ៧ និង​មាន​ឈ្មោះ Khabib គេ​ក៏​បាន​បង្ហោះ​រូបភាព​នោះ អម​ពាក្យ​សុំទោស​ជា​មុន​ពី​សំណាក់​ជើង​ចាស់​លោក David Beckham និង​មិត្ត​បច្ចុប្បន្ន​របស់​គេ​គឺ Cristiano Ronaldo។

0_GettyImages 175029500

សរសេរ​មុន​ការ​ប្រកួត​លើ Instagram អត្តពលិក​សញ្ជាតិ​រុស្ស៊ី​ខាង​លើ​ថា៖ "នេះ​ជា​កិត្តិយស​សម្រាប់​ខ្ញុំ ការ​ដែល​អាច​មក​ទស្សនា​កីឡដ្ឋាន​ដ៏​អស្ចារ្យ តាម​រយៈ​ការ​អញ្ជើញ​ពី​សំណាក់​ក្លឹប Manchester United ដោយ​ពិត​ជា​អរគុណ​សម្រាប់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ"។

NINTCHDBPICT000637054244 E1613679697703

លោក​បន្ត៖ "ខ្ញុំ​សង្ឃឹម​ថា Cristiano Ronaldo និង David Beckham មិន​ប្រកាស​ទោសពៃរ៍​អ្វី​ទៅ​ចុះ ការ​ដែល​ខ្ញុំ​យក​អាវ​លេខ ៧ នេះ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​វា​បាត់​ទៅ​ណា​នោះ​ទេ ព្រោះ​ខ្ញុំ​នឹង​ព្យួរ​នៅ​ជញ្ជាំង​កន្លែង​ខ្ញុំ​ចេញចូល​រាល់​ថ្ងៃ​នៅ​ខាង​ក្នុង​ផ្ទះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក