Sergio Ramos បានខកខានមិនទាន់បង្ហាញខ្លួនឲ្យក្លឹប Paris Saint-Germain រយៈពេលជាង ១ ខែមកហើយ បន្ទាប់ពីជួបបញ្ហារបួសកំភួនជើង កំឡុងការហ្វឹកហាត់ដើមរដូវកាល តែឥឡូវយើងទទួលបានតម្រុយនៃការត្រលប់មកវិញរបស់ខ្សែការពារឆ្នើមរូបនេះហើយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន L'Equipe បានឲ្យដឹងថា អតីតកីឡាករក្លឹប Real Madrid គឺជាសះស្បើយហើយពីរបួស តែយ៉ាងណាគេត្រូវការពេលវេលាត្រៀមខ្លួនលក្ខខណ្ឌឲ្យបានរួចរាល់ និងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមប្រមាណជិត ២ សប្តាហ៍នេះសិន។ ទន្ទឹមនឹងគេគ្មានឈ្មោះទៅលេងឲ្យជម្រើសជាតិអេស្ប៉ាញផង ដូច្នេះគេមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ជាថ្មីនៅក្លឹបបារាំង PSG។
តាមប្រភពបានឲ្យដឹងថា Ramos នឹងត្រលប់មកចូលរួមក្នុងការប្រកួត ឲ្យក្លឹប PSG នៅថ្ងៃទី ១៥ តុលា ខាងមុខនៅជំនួបទល់ក្លឹប Angers។ នេះនឹងក្លាយជាប្រកួតដំបូងរបស់គេឲ្យក្លឹប PSG និងជាប្រកួតផ្លូវការ ដែលខកខានតាំងពីថ្ងៃទី ៣១ មិនា ឆ្នាំ ២០២១ ពោលជាប្រកួតចុងក្រោយឲ្យក្លឹប Real Madrid។
រំឭកថា យើងក៏កាន់តែចង់ឃើញផងដែរ ជាពិសេសគឺការរួមជើងជាមួយ Lionel Messi ដែលធ្លាប់ជាសត្រូវចាស់របស់ខ្លួនកាលនៅក្របខ័ណ្ឌ La Liga។ បញ្ជាក់ឲ្យដឹង Ramos គេបានផ្ទេរនៅលក្ខខណ្ឌឥតតម្លៃផ្ទេរមកកាន់ក្លឹបបារាំង ក្រោយផុតកុងត្រាជាមួយក្លឹបចាស់ Real Madrid៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក