Benzema ថា​មិត្ត​រួម​ជម្រើស​ជាតិ​ម្នាក់​នេះ​ប្រាប់​ខ្លួន​មុន​ហើយ ថា​នឹង​មក​ចូលរួម​នៅ Real Madrid

ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ទម្លាយ​ថា មិត្ត​រួម​ជម្រើស​ជាតិ​នៅ​ក្រុម​មាន់​គក​បារាំង បាន​ប្រាប់​មក​កាន់​ខ្លួន​ច្បាស់ៗ​ហើយ​ថា នឹង​ផ្ទេរ​មក​ក្លឹប​ Real Madrid គ្រាន់​ថា​មិន​ដឹង​នៅ​ពេលវេលា​ណា​មួយ​ច្បាស់លាស់​នោះ​ទេ។

16/5/21  BILBAOAthletic Vs Real MadridFOTO: JUAN MANUEL SERRANO ARCE

នោះ​គឺ Kylian Mbappe ដែល​ក្លឹប Real Madrid បាន​ដាក់​សំណើ​ទិញ​យក​កាល​ពី​រដូវ​ក្តៅ​នៅ​តម្លៃ​ខ្លួន ១៩៧ លាន​ផោន តែ​ខាង​ភាគី​ក្លឹប PSG បដិសេធ។ យ៉ាង​ណា​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ខាង​មុខ ដែល​មាន​ន័យ​ថា​គេ​អាច​ផ្ទេរ​មក​ស្តេច​ស​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​បាន។

16222313824918

បើ​តាម​ការ​លើក​ឡើង​របស់ Benzema ប្រាប់​ទៅ L'Equipe និយាយ៖ "Kylian Mbappe នឹង​មក​ចូលរួម​នៅ Real Madrid ​ថ្ងៃ​ណា​មួយ ដោយ​ខ្ញុំ​ច្បាស់ តែ​មិន​ដឹង​ពេល​ណា​ទេ តែ​គេ​នឹង​មក​ទី​នេះ ជា​រួម​គឺ​វា​ស៊ីសង​លើ​ពេលវេលា​ប៉ុណ្ណោះ ដោយ​នេះ​គេ​ជា​អ្នក​និយាយ​ខ្លួន​ឯង​ទាំង​អស់"។

1325981557.0

គួរ​បញ្ជាក់​ថា Mbappe ​នៅ​តែ​បង្ហាញ​ភាព​ល្អឥតខ្ចោះ​របស់​ខ្លួន​ជាមួយ PSG ដ្បិត​បើ​នេះ​អាច​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្លួន​ក៏​ដោយ។ ការ​បង្ហាញ​ខ្លួន​នៅ​រដូវ​កាល​ថ្មី ៨ ប្រកួត គេ​រក​បាន ៤ គ្រាប់​និង Assist ៣ លើក​នាំ​ឲ្យ​ស្ថិតិ​ជា​រួម​របស់​គេ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ឡើង​ដល់ ១៣៦ ប្រកួត និង Assist ៦៦ លើក​នៅ ១៨១ ប្រកួត​សរុប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក