Man Utd កាលពីយប់មិញ លេងបានត្រឹមស្មើ ១-១ ទល់ Everton ហើយកំហុសនៃការលេងរបស់ក្រុមទាំងមូល ក៏មានមតិជាច្រើន ទម្លាក់ទៅលើខ្សែបម្រើ Fred ថាបានបង្កកំហុសជាថ្មីទៀតហើយ។
ការលេងរបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីល ហាក់ធ្វើឲ្យមានការថ្លោះធ្លោយច្រើន ទាំងការឆក់យកបាល់ និងការបង្កើតឱកាសទៅខាងលើ ហើយតាមការយល់ឃើញរបស់ជើងចាស់លោក Owen Hargreaves លើកឡើងថា ប្រសិនជំនាន់ Sir Alex Ferguson នៅដឹកនាំ ម្ល៉េះ Fred នឹងត្រូវបានព្យួរឈ្មោះហើយឲ្យតែលេងរបៀបៗហ្នឹង។
ប្រាប់ក្រោយចប់ការប្រកួត លោក Hargreaves ថា៖ "របៀបលេងដូចជា Fred មិនអាចកើតឡើងទេ បើជំនាន់ Sir Alex នោះគាត់នឹងមិនអាចអត់ទោសឲ្យអ្នកបានឡើយ ហើយអ្នកនឹងមិនអាចឈរជើងរយៈពេល ១ ខែយ៉ាងពិតប្រាកដណាស់ ជារួមទៅគេត្រូវតែឆក់យកបាល់ហ្នឹងឲ្យបាន"។
លោកបន្តថា៖ "United មិនអាចគ្រប់គ្រងការប្រកួតបាននោះទេ ហេតុអ្វីបណ្តោយឲ្យគ្រាប់បាល់របៀបហ្នឹងកើតឡើងទៅបាន ទាំងដែលមាន McTominya និង Fred ជាបម្រើការពារព្រមគ្នាទៅហើយនោះ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក