អនាគតរបស់ Paul Pogba អាចជានឹងសម្រេចយ៉ាងយូរត្រឹមខែមករា ឆ្នាំ ២០២២ ខាងមុខ ស្របពេលដែលកុងត្រារបស់គេជាមួយក្លឹប Man Utd ត្រូវផុត ត្រឹមបញ្ចប់រដូវកាល។
កីឡាករបារាំង បានចាយពេលទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នៅក្លឹបបិសាចក្រហម តែយ៉ាងណាការឈ្នះពានរង្វាន់ធំ គេមិនទាន់សម្រេចបាននៅឡើយ។ មហិច្ឆតានេះ អាចជានឹងត្រូវបានបំពេញដោយក្លឹបបារាំង Paris Saint-Germain ដែលកំពុងស្រែកដង្ហោយចង់បានខ្សែបម្រើឆ្នើមខាងលើមកចូលរួមដូចគ្នា។
បើតាមសារព័ត៌មាន TheSun ចុះផ្សាយថា ក្លឹប Man Utd កំពុងប្រជែងជាមួយ PSG លើការសម្រេចយកខ្សែបម្រើវ័យ ២៨ ឆ្នាំ នៅរដូវកាលថ្មី ២០២២/២៣ ខាងមុខ។
នោះគឺត្រង់ថា ភាគីក្លឹបអាណាព្យាបាលកំពុងចរចាកុងត្រាថ្មី ដែលព្រមឲ្យ Pogba នូវថ្លៃពលកម្ម ៤០០ ០០០ ផោន/សប្តាហ៍ រុញឲ្យគេក្លាយឈ្មោះជាកីឡាករស៊ីថ្លៃបំផុតនៅ Premier League ស្របពេលដែលខាងក្លឹបបារាំង PSG ហ៊ានឲ្យ Pogba ដល់ ៥១០ ០០០ ផោន/សប្តាហ៍ ប្រសិនគេព្រមផ្ទេរមកចូលរួម នៅរដូវក្តៅ ដោយការផ្ទេរឥតតម្លៃខ្លួន។
នេះវាក្លាយជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់ Pogba ព្រោះអាយុរបស់គេក៏រាងជ្រេហើយដែរ បើរើសក្លឹបត្រូវ គឺអាចជ្រោមជ្រែងឲ្យអាជីពកាន់តែជោគជ័យទៅពេលខាងមុខ តែបើរើសខុស គឺអាចអស់ពេលថយក្រោយត្រលប់ទៅការលេងនៅកម្រិតខ្ពស់ហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក