ស្ថានភាព​ដុនដាប​បែប​នេះ Laporta ថា​មាន​តែ​គ្រូ​ម្នាក់​នេះ​ទេ អាច​មក​ជំនួស Koeman បាន

ក្លឹប Barcelona ដ្បិត​ជា​ក្លឹប​យក្ស​នៅ​តំបន់​អឺរ៉ុប ប៉ុន្តែ​ស្ថានភាព​ធ្លាក់​ចុះ​នៅ​ពេល​បច្ចុប្បន្ន គឺ​ពិត​ជា​មិន​ងាយ​មាន​នរណា​ចង់​មក​បន្ត​ការ​ដឹកនាំ​ឡើយ ដ្បិត​អី​តំណែង​របស់​លោក Ronald Koeman ក៏​កំពុង​តែ​កៀក​ដល់​ផ្លូវ​បែក។

Crop 16289437

បើ​តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​ថា កន្លង​មក​ក្លឹប Barcelona ក៏​ចុច​គោលដៅ Xavi Hernandez, Roberto Martinez និង Andrea Pirlo ជា​ដើម​ផង​ដែរ តែ​ជឿ​ថា​ពួក​គេ​នឹង​មិន​ព្រម​មក​ដឹកនាំ​ឡើយ ហើយ​សមត្ថភាព​របស់​ពួក​គេ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​អ្នក​មាន​បុណ្យ​កំពុង​ជួប​ប្រទះ​កើត​ដែរ។

Reer

1_GettyImages 1235465656

ដូច្នេះ​ហើយ​លោក Joan Laporta ក៏​បង្វែរ​រ៉ាដា​ទៅ​អ្នកចាត់ការ​ថ្មី​មួយ​ទៀត​គឺ​លោក Thomas Tuchel ដែល​បុរស​សញ្ជាតិ​អាល្លឺម៉ង់ ជា​អ្នក​ធ្លាប់​បាន​ជួយ​ឲ្យ Chelsea រួច​ផុត​ពី​រណ្តៅ​ទុក្ខ ក្រោយ​ការ​ដឹកនាំ​មិន​ទទួល​បាន​ជោគជ័យ​របស់​លោក Frank Lampard។ ចូល​មក​រដូវ​កាល​ដំបូង​ភ្លាម Tuchel ជួយ​ឲ្យ​តោ​ខៀវ​លើក​ពាន​ភ្លែត ដូច្នេះ​ហើយ Laporta ក៏​សង្ឃឹម​រឿង​នោះ អាច​កើត​ឡើង​ដូច​គ្នា​ជាមួយ Barcelona។

គ្រប់​យ៉ាង​វា​ស៊ីសង​លើ​ការ​សម្រេច​របស់ Tuchel ដែរ ព្រោះ​មក Barca ពិត​ណាស់​ក្លឹប​នឹង​មិន​អាច​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​បាន​ឡើយ ដោយសារ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ ទៅ​មើល​សុពលភាព​កុងត្រា​របស់​អ្នកចាត់ការ​វ័យ ៤៨ ឆ្នាំ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ឯ​ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក