យោងតាមសម្តីរបស់លោក Samuel Luckhurst របស់ MEN បានឱ្យដឹងថា Luke Shaw អាចនឹងខកខានការប្រកួតរបស់ Man United ទល់នឹង Everton នៅថ្ងៃសៅរ៍នេះ ព្រោះសុខភាពរបស់គាត់នៅតែមិនទាន់ល្អឡើងវិញ។
ខ្សែការពារឆ្វេងពិតជាមានជំងឺហើយមិនមានរបួសរាងកាយណាមួយឡើយ។ Shaw មានអាការៈមិនស្រួលខ្លួន អំឡុងការប្រកួតជាមួយក្រុម Aston Villa ហើយត្រូវប្តូរចេញដោយសារតែរឿងនោះហើយ(មិនមែនមកពីរបួស)។
ព័ត៌មាននេះសូម្បីលោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេសក៏បានបញ្ជាក់ផងដែរ ដោយលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍អំពីការប្រកាសក្រុមជម្រើសជាតិថា៖“ ខ្ញុំគិតថា Luke គ្រុនទេ ហើយគ្មានរបួសកាយសម្បទាអ្វីទាំងអស់ ហើយគាត់នឹងមិនលេងរហូតដល់ថ្ងៃសៅរ៍ក្រោយដូច្នេះមានពេលបន្តិចសម្រាប់គាត់” ។
អវត្តមានរបស់ Shaw គេរំពឹងថា Alex Telles នឹងទទួលបានឱកាសដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត បន្ទាប់ពីបានស៊ុតបញ្ចូលទីយ៉ាងល្អក្នុងជ័យជម្នះ ២-១ របស់ក្រុម Man United លើក្រុម Villarreal ក្នុងក្របខ័ណ្ឌ Champions League ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក