Pinto ថា​កីឡាករ​អាស៊ី​ម្នាក់​នេះ មាន​របៀប​គិត​ដូច​ជា Ronaldo

Cristiano Ronaldo ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ទាំង​លើ​ទីលាន និង​របៀប​នៃ​ការ​គិត ការ​បំផុស​ទឹក​ចិត្ត​ទាំង​សម្រាប់​ខ្លួន​ឯង ក៏​ដូច​ជា​មនុស្ស​ជុំវិញ​ខ្លួន។ យ៉ាង​ណា​ថ្មីៗ​នេះ លោក Andre Pinto ក៏​បាន​ចុច​ឈ្មោះ​កីឡាករ​ជប៉ុន​មួយ​រូប ថា​មាន​របៀប​គិត​ដូច​ជា CR7។

04621d8d 3989 4adf 98a9 B888976ed483

Fddf

Pinto ជា​នាយក​ផ្នែក​កីឡា​នៅ​ក្លឹប Sint-Truiden នៃ​លីគ​កំពូល​បែលហ្សិក ជា​ក្លឹប​របស់​ខ្សែ​ការពារ​ស្លាប Takehiro Tomiyasu ដែល​កីឡាករ​រូប​នេះ​ទើប​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal កាល​ពី​រដូវ​ក្តៅ។

Pinto និយាយ​ប្រាប់​សារព័ត៌មាន Goal បែប​នេះ​ថា៖ "អ្វី​ដែល​អស្ចារ្យ​អំពី Tomi គឺ​គេ​នឹង​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​មិន​ជោគជ័យ​នោះ​ទេ គេ​មិន​រំពឹង​លើ​សំណាង​ទេ តែ​គ្រប់​យ៉ាង​កើត​មក ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង"។

Takehiro Tomiyasu Arsenal 2021 22_2unn0d0ulx5212of8486swcob

លោក​បន្ត​ថា៖ "Tomi របៀប​គិត​របស់​គេ​ដូច​ជា Cristiano [Ronaldo] ដែល​គេ​ខិតខំ​ខ្លាំង គេ​ទទួល​ទាន​អាហារ​សុខភាព និង​ជា​ប្រភេទ​កីឡាករ​ដែល​តែងតែ​ចង់​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លួនឯង​ជានិច្ច"។

55a4c3df 150a 434d 9c16 A54cb260cc52

GettyImages 1235377787

គួរ​បញ្ជាក់​ថា កីឡាករ​ជប៉ុន Tomiyasu ជាប់​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ជាមួយ​ក្រុម​លោក Mikel Arteta។ ជាមួយ​ក្លឹប​ថ្មី គេ​បង្ហាញ​ខ្លួន ៤ ប្រកួត ឈរ​ជើង ២៥១ នាទី​លើ​ទីលាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក