Young ថា​មិត្ត​រួម​ក្រុម Messi ម្នាក់​នេះ នឹង​អាច​ក្លាយ​ជា ‘Michael Carrick ទី​ពីរ’ នៅ Man Utd

អតីត​ខ្សែ​ការពារ​ស្លាប Ashley Young គេ​ធ្លាប់​ចាយ​ពេល​នៅ Man Utd ចន្លោះ​ឆ្នាំ ២០១១ ដល់ ២០២០ មុន​ត្រូវ​បាន​ផ្ទេរ​ទៅ Inter Milan ហើយ​ឥឡូវ​ត្រលប់​មក​ក្លឹប Aston Villa នៅ​ក្របខ័ណ្ឌ Premier League វិញ ដែល​មាន​ន័យ​ថា នឹង​អាច​តតាំង​ក្លឹប​ចាស់​របស់​គេ​ម្តង​ទៀត។

_medium

យ៉ាង​ណា​កន្លង​ទៅ Young បាន​និយាយ​អំពី​កីឡាករ​មួយ​រូប​នៅ​ក្លឹប PSG ដែល​គេ​សក្ដិសម​ពិត​ជា​អាច​ក្លាយ Michael Carrick ទី​ពីរ នៅ​ក្លឹប Man Utd ហើយ​ម្នាក់​នោះ​គឺ​កីឡាករ​អ៊ីតាលី Marco Verratti។

ប្រាប់ BBC Radio 5 Live ក្រោយ​ចប់​ការ​ប្រកួត​ជុំ​ទី ២ UCL លោក Young ថា៖ "ប្រភេទ​កីឡាករ​ដូច Michael Carrick ក្លឹប Man Utd មិន​ទាន់​រក​បាន​អ្នក​មក​ជំនួស​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ខ្ញុំ​មើល​ទៅ Fred និង McTominay គេ​ល្អ​លេង​ហើយ តែ​គេ​មិន​ទាន់​កៀក​ដល់​កម្រិត​របស់ Carrick ទេ"។

Man Utd Told PSG Star Can Be Their Next Michael

លោក​បន្ថែម៖ "តែ​ពេល​ខ្ញុំ​មើល PSG និង City លេង​ ខ្ញុំ​គិត​ថា Marco Verratti គឺ​កៀក​នឹង​កម្រិត​របស់ Carrick ហើយ​ប្រសិន​ក្លឹប Man Utd អាច​យក​គេ​បាន នោះ​ពិត​ជា​នឹង​ក្លាយ​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ក្លឹប"។

Jhhj

គួរ​រំឭក​ថា Carrick គេ​ជា​អតីត​កីឡាករ​លេង​តំណែង​បម្រើ​ការពារ​ឲ្យ Man Utd អស់​រយៈ​ពេល ១២ ឆ្នាំ។ បង្ហាញ​ខ្លួន​សរុប​ ៤៦៤ ប្រកួត គេ​រក​បាន ២៤ គ្រាប់​និង Assist ៣៧ លើក មុន​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៨៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក