Cristiano Ronaldo បានរកគ្រាប់បាល់ជ័យជម្នះលើកទី ៤១ របស់ខ្លួននៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីស៊ុតបញ្ចូលទីនៅនាទីទី ៩៥ អំឡុងពេល Man United យកឈ្នះ Villarreal ២-១ កាលពីយប់មិញ។
គិតមកដល់ពេលនេះ CR7 ជាកីឡាកររកបានគ្រាប់មបាល់ជ័យជម្នះ(Winning Goals0ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រការប្រកួត UEFA Champions League នខណៈដែល Lionel Messi ដែលបានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះចំនួន ៣៨ គ្រាប់នៅ UCL ។
Ronaldo ក៏បានក្លាយជាកីឡាករវ័យចំណាស់ទី ៣ ដែលអាចរកគ្រាប់បាល់ឈ្នះក្នុងប្រវត្តិសាស្ត្រ Champions League កាលពីយប់មិញផងដែរ។ ឥឡូវនេះ Cristiano មាន ២ គ្រាប់ក្នុងការប្រកួត UCL នៅរដូវកាលនេះ និងនាំមុខ Messi ដែលរកបានគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ PSG ទល់នឹង Man City ។
ប្រភព៖ ESPNStatsinfo @Twitter
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក