បើតាមការលើកឡើងរបស់អតីតខ្សែប្រយុទ្ធនៅលីគកំពូលអង់គ្លេស លោក Dean Saunders បានបង្ហាញការយល់ឃើញថា កីឡាកររបស់ក្លឹប Liverpool គឺកំពុងបង្ហាញទម្រង់លេងល្អដាច់គេក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ពោលមិនមែនជា Lionel Messi ឬ Cristiano Ronaldo ដូចមុនទៀតនោះទេ។
Salah បានបន្តការរកគ្រាប់បាល់ជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយ មិនថាតែការប្រកួតនៅលីគកំពូល PL និងលីគអឺរ៉ុប UCL។ កន្លងទៅនេះ នៅប្រកួតទល់ក្លឹប FC Porto តារាឆ្នើមសញ្ជាតិអេហ្សីបក៏ទើបតែរកបាន ២ គ្រាប់ផងដែរ។
និយាយប្រាប់លើប៉ុស្តិ៍ talkSPORT លោក Saunders ថា៖ "ពេលនេះ យើងនិយាយទៅមើលថានរណាល្អជាង Salah? ៨ ប្រកួត ៨ គ្រាប់ពីប្រយុទ្ធស្លាបស្តាំ មើលទៅគេគឺពិតជាមិនអាចបញ្ឈប់បាន ដោយពីមុនមកគឺអាចថា Messi និង Ronaldo តែពេលនេះ គឺពួកគេមិនល្អដល់ Salah ទេ"។
លោកបន្ថែម៖ "ពេលនេះគឺ Salah ដោយយើងអាចនិយាយថា Ronaldo ពីមុនមក តែពេលនេះ Salah មើលទៅគេល្អជាង គេអាចរកគ្រាប់បាល់រៀងរាល់សប្ដាហ៍"។ បញ្ជាក់ថា តារាឆ្នើមវ័យ ២៩ ឆ្នាំ គេរកបាន ៨ គ្រាប់និង Assist ២ លើកនៅការបង្ហាញខ្លួនសរុប ៨ ប្រកួតរដូវកាលនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក