ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគ្រូបង្វឹកដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិស៊ុយអែតដើម្បីជួយមិត្តរួមក្រុមជាមួយកូសូវ៉ូ និងក្រិកក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ២០២២ ខែតុលារបស់ពួកគេ បើទោះបីជាមានការព្រួយបារម្ភអំពីរបួសជង្គង់ដែលធ្វើឱ្យរូបគេខកខានការប្រកួតយូរ៉ូ ២០២០ ក៏ដោយ។
គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតលោក Janne Andersson បានបញ្ចូលឈ្មោះ Ibrahimovic ដែលនឹងឈានចូលវ័យ ៤០ ឆ្នាំនៅថ្ងៃទី ៣ ខែតុលាទៅហើយនោះបន្ទាប់ពីក្រុមរបស់លោកបានបរាជ័យក្រោមថ្វីជើងក្រិកដោយលទ្ធផល ២-១ បន្ទាប់ពីផ្តួលក្រុមជម្រើសជាតិអេស្ប៉ាញកាលពីខែមុន។
លោក Andersson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំបានសម្រេចចិត្តបញ្ចូលគាត់ ព្រោះខ្ញុំសង្ឃឹមនិងជឿជាក់ថាគាត់អាចនៅទីនោះ និងចូលរួមចំណែកដល់ក្រុម»។
បច្ចុប្បន្នក្រុមស៊ុយអ៊ែតស្ថិតនៅលេខ ២ ក្នុងពូល B ដោយមាន ៩ ពិន្ទុ តាមពីក្រោយក្រុមអេស្ប៉ាញមាន ៤ ពិន្ទុ និង ៣ ពិន្ទុនាំមុខក្រិក។ ពួកគេត្រូវជួបកូសូវ៉ូនៅក្នុងផ្ទះខ្លួនឯងនៅថ្ងៃទី ៩ ខែតុលា និងទទួលជម្រើសជាតិក្រិកនៅកីឡដ្ឋានFriends Arena បីថ្ងៃបន្ទាប់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក