ការវិលត្រឡប់របស់ Ansu Fati ចំពេលដែលអ្នកគាំទ្រជាច្រើនបង្ហាញភាពអបអសាទរនៅឯកីឡដ្ឋាន Camp Nou ប៉ុន្តែគាត់ហាក់មិនទាន់ត្រូវបានក្រុមជម្រើសជាតិអេស្ប៉ាញកត់សម្គាល់ឡើយ។
យោងតាមសារព័ត៌មានអេស្ប៉ាញ El Larguero បានឱ្យដឹងថា Fati ទំនងជាត្រូវបានកោះហៅសម្រាប់ការប្រកួតពានរង្វាន់ Nations League របស់ជម្រើសជាតិអេស្ប៉ាញនាខែតុលាខាងមុខនេះ។
នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះគឺជាពេលវេលាសម្រេចចិត្តហើយព្រោះអេស្ប៉ាញនឹងបង្ហាញក្រុមរបស់ពួកគេសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League។
ប្រភពដដែលបន្តថាក្រុមកីឡាករអេស៉្បាញមួយចំនួនរបួស ហើយការធ្វើដំណើរទៅកាន់ការប្រកួតអន្តរជាតិនៅខែតុលា លោក Luis Enrique ត្រូវការជំនួយទាំងអស់ដែលគាត់អាចទទួលបាន។
ចំពោះ Ansu Fati ទើបតែជាពីវិបត្តិរបួស បន្ទាប់ពីចំណាយរយៈពេលជាង ១០ ខែហើយគាត់ទើបលេងបានតិចជាង ១៥ នាទីប៉ុណ្ណោះឱ្យ FC Barcelona ចាប់តាំងពីគាត់ជាសះស្បើយ។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះបង្ហាញខ្លួនឱ្យជម្រើសជាតិអេស្ប៉ាញចំនួន ៤ លើកដោយរកបានមួយគ្រាប់ផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក